ថៃ៖ កញ្ញា Lisa គឺជាតារាចម្រៀងស្រី Kpop នៅប្រទេសកូរ៉េ ដែលមានសមាជិកក្រុម៤រូប តារាចម្រៀងស្រីដ៏ល្បីល្បាញលំដាប់ពិភពលោករូបនេះ មានសញ្ជាតិជា ថៃ។
ចំណែកឯរូបសម្ផស្សនាងវិញ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ សាច់សខ្ចីដូចបណ្ដូលចេក ស ម៉ត់រលោង ត្រេមុខស្រស់ថ្លាមានមន្ដស្នេហ៍ គឺពិតជាស្រស់ស្អាតខ្លាំង រីឯទឹកដមសម្លេងនាងវិញ មានសម្លេង ស្រាលស្រទន់ ផ្អែម មានកម្លាំង ថែមទាំងមានសមត្ថភាពអាចច្រៀងរ៉េបបានទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ នាងមានការតស៊ូខ្លាំងណាស់ទម្រាំមានថ្ងៃនេះ សមត្ថភាពពិសេសរបស់នាងមួយទៀត គឺនាងអាចនិយាយបានរហូតដល់ទៅ ៤ភាសាររួមទាំងភាសារកំណើតរបស់នាង តារាចម្រៀងស្រីរូបនេះអាចនិយាយភាសារ អង់គ្លេស កូរ៉េ ជប៉ុន បានយ៉ាងស្ទាត់ជំនាញតែម្ដង។

ដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងស្រី Kpop រូបនេះ ត្រូវបានមហាជនថៃរិះគុនមកកាន់នាងយ៉ាងចាស់ថៃអំពីដែលតារាចម្រៀងស្រីរូបនេះមានស្នាមសាក់នៅលើខ្លួនរបស់នាង នៅផ្នែកខាងឆ្អឹងខ្នង ដោយពួកគេបានលើកឡើងថា៖
«ស្បែកស្អាតនៅសុខៗហេតុអីសាក់ ពួកគេគិតថាជាមនុស្សស្រីមិនល្អដែលមានស្នាមសាក់ ដាស់តឿនព្រោះចង់ឱ្យល្អ មានស្នាមសាក់ទៅធ្វើការនៅទីណាក៏គេមិនទទួលដែរ មនុស្សចាស់ឃើញក៏មិនចូលចិត្ត ជាពិសេសពួកខាងមន្រ្តីរាជការ ជាidol(អាយដល)ដែលគួរឱ្យស្រឡាញ់ដល់ក្មេងៗគ្រប់ភេទគ្រប់វ័យទៅហើយ»។
លើសពីនេះ ស្រាប់តែតារសម្ដែងស្រី Ploy Chermarn បានចូលទៅបញ្ចេញមតិនៅក្នុងនោះដែរនាងបាននិយាយថា ២០២៣ ហើយចាស៎។
នាងចង់បានន័យថា សម័យនេះហើយហេតុអ្វីនៅគិតបែបនេះទៀត សាក់គ្រាន់តែជារូបដែរសាក់មកដើម្បីលម្អខ្លួនដើម្បីបង្កើនភាពស្រស់ស្អាត ថែមទាំងរូបខ្លះទៀត សម្រាប់បញ្ជាក់អត្ថន័យការចងចាំអ្វីមួយរបស់គេ ជាពិសេសវាជាសិទ្ធរបស់មនុស្សម្នាក់ៗ ក្នុងការសម្រេចចិត្តថានឹងធ្វើអ្វីមួយដែលគេស្រឡាញ់ពេញចិត្តជាខ្លួនឯង សំខាន់មិនបានធ្វើអ្វីប៉ះពាល់ដល់សង្គមជាតិនោះទេ និងក៏មិនត្រូវវាយតម្លៃមនុស្សថាគេអាក្រក់ ត្រឹមតែរូបសាក់ខាងក្រៅប៉ុណ្ណឹងនោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ មិត្តជិតស្និតរបស់តារាចម្រៀងលំដាប់ប្រទេស ម្នាក់គឺ Diana បាននិយាយថា នាងពិតជាអាណិត សោកស្ដាយចំពោះ Lisa ខ្លាំងណាស់ដែលមកជួបនូវរឿងដដែលៗបែបនេះជាញឹកញាប់ ខ្ញុំគិតថា ការសាក់គ្រាន់តែជាសិល្បះមួយតែប៉ុណ្ណោះ ពួកយើងតែងតែលើកទឹកចិត្តដល់នាង និងមានហ្វេនគាំទ្ររបស់នាងយ៉ាងសន្ធឹកសន្ធាប់នៅតែគាំទ្រនាងជានាង ជៀសវាងបដិសេធព័ត៌មានបំពុល ព្រោះការដែលនិយាយថានាងសាក់នោះ គឺមិនមែនជាការពិតនោះទេ គ្រាន់តែជារូបបិតលេងធម្មតានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖






@chermarncambodiafanclub ថ្មីៗនេះLisaត្រូវបានរងការរិះគន់និងមិនពេញចិត្តពីប្រជាជនថៃ ចំពោះរឿងស្នាមសាក់នៅខ្នង ពួកគេបាននិយាយថា៖ ស្បែកស្អាតនៅសុខៗហេតុអីសាក់ ប្រជាជនថៃគិតថាជាមនុស្សស្រីិមិនល្អដែលមានស្នាមសាក់ ដាស់តឿនព្រោះចង់ឱ្យល្អ មានស្នាមសាក់ទៅធ្វេីការនៅទីណាក៏គេមិនទទួលដែរ មនុស្សចាស់ឃេីញក៏មិនចូលចិត្ត ជាពិសេសពួកខាងមន្រ្តីរាជការ ជាidol(អាយដល)ដែលគួរឱ្យស្រឡាញ់ដល់ក្មេងៗគ្រប់ភេទគ្រប់វ័យទៅហេីយ រូបភាពខាងក្រៅមានឥទ្ធិពលតែអារម្មណ៍វ័យដំណេីរគ្នាមិនច្រេីន តែនេះអាយុចាស់ហេីយ បន្ទាប់មកស្រាប់តែPloyChermarn ក៏បានចូលទៅបញ្ចេញមតិដែលគេបង្ហោះក្នុងIGថា“2023ហេីយចាស ហេឡូយូ(Hello you)”ន័យហ្នឹងPloyចង់មាននិយាយថា 2023ហេីយអ្នកអេីយ នៅមានគំនិតចាស់កំរិលដល់ណាទៀត🥴 ចង់និយាយថាការសាក់រូបលេីដងខ្លួនវាជាសិល្ប:មួយដែលមនុស្សជំនាន់នេះពេញនិយម ហេីយយេីងអត់អាចសម្គាល់អត្តចរិកមនុស្សបានតាមរយ:ស្នាមសាក់បានដែរវារាក់កំភេល រូបរាងកាយរបស់គេ គេចង់ធ្វេីអីដាក់ខ្លួនគេបែបណាក៏បានដែរ ព្រោះគេមានសិទ្ធិលេីរូបរាងគេ កុំឈឺក្បាលវិលមុខជំនួសគេពេក សម្រាប់Ployសាក់ចង់គ្រប់កន្លែងអស់ហេីយ🤣ក្បែរតំបន់ពិសេសក៏សាក់ដែរ ចង់និយាយថាអ៊ីចឹងហ្អា៎😌#lisa #chermarn #lisablackpink #พลอยเฌอมาลย์ #chermarnkhfc #chermarncambodiafc #chermarnishappy #ploychermarncambodiafc #lailaboonyasak #ploychermarnboonyasak #chermarnboonyasak #ดาราไทย #ดาราสาว #ดาราไทยยุค90 #ploy #fyp #lalisamanoban #CapCut ♬ original sound - Cambodia Newsfeed