បរទេស៖ នាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Betis នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពាន Europa League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតនោះ Man UTD ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Real Betis ក្នុងលទ្ធផល ៤ ទល់នឹង ១។

ក្នុងនោះ ៤ គ្រាប់របស់ Man UTD គឺរកបានដោយ Marcus Rashford នៅនាទីទី ៦, Antony នៅនាទីទី ៥២, Bruno Fernandes នៅនាទីទី ៥៨ និង Wout Weghorst រកបានគ្រាប់ចុងក្រោយនៅនាទីទី ៨២, ចំណែក ១ គ្រាប់របស់ Real Betis គឺរកបានដោយកីឡាករ Ayoze Perez នៅនាទីទី ៣២។

គួរបញ្ជាក់ថា ក្រុមទាំង ២ នឹងត្រូវប៉ះគ្នាម្តងទៀត ដែលជាជំនួបជើងទី ២ នៅទឹកដីរបស់ក្រុម Real Betis វិញម្តង គឺនៅថ្ងៃទី ១៧ ខែ មីនា ខាងមុខ។
សូមទស្សនាវីដេអូខាងក្រោម៖