កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងសម្លេងពិរោះ លោក ថេណា កំពុងតែទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ជាពិសេស លោកមិនត្រឹមតែល្បីទៅលើបទចម្រៀងប៉ុណ្ណោះទេ លោកក៏ត្រូវបានអ្នកគាំទ្រល្បីថា ថេណា ជាសុភាពបុរសពូកែអៀនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្វីដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍នោះ ថ្មីៗនេះ មានវីដេអូមួយពីបណ្ដាញសង្គម TikTok បានបង្ហាញពីសកម្មភាពបវរកញ្ញ ពេជ្រវត្តី សារ៉ាវឌ្ឍី ច្រៀងហើយក៏ដើរទៅឈរនៅនឹងមុខ ថេណា ដោយធ្វើឲ្យលោកអៀនរកធ្វើអ្វីមិនត្រូវ បានត្រឹមតែសើចកាច់ខ្លួននៅមួយកន្លែង។

តាមរយៈសកម្មភាពនេះ បានធ្វើឲ្យហ្វេនៗនាំគ្នាបង្អាប់តារាចម្រៀងប្រុសរូបនេះថា ខ្លួនបាក់នឹងសម្រស់របស់បវរកញ្ញាហើយ បានខ្លួនអៀនបែបនេះ។ ទន្ទឹមនឹងនោះ វីដេអូមួយនេះ ទទួលបានការចែករំលែកយ៉ាងច្រើន ព្រោះតែសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍របស់ ថេណា និង Pichhy៕
ប្រភព៖ YONG - យ៉ុង
សូមទស្សនាវីដេអូខាងក្រោមនេះ៖
@yong_angelo និយាយមែន 😭 so cuteeeee 🤍🫶🏻 #tenakhimphun #pichvoteysaravody #yong #cambodia #fyp ♬ original sound - YONG - យ៉ុង