កម្សាន្ត៖ កាលពីម្សិលមិញនេះ អ្នកគាំទ្រយ៉ាងច្រើនរបស់ ពេជ្រវត្តី សារ៉ាវឌ្ឍី នាំគ្នាភ្ញាក់ផ្អើលទៅសម្រស់របស់បវរកញ្ញារូបនេះ ដោយធ្លាប់តែឃើញនៅក្នុងបណ្ដាញសង្គមឃើញស្អាតស្រាប់ទៅហើយ រីឯសម្រស់នៅខាងក្រៅវិញស្អាតលើសក្នុងរូបភាពទៅទៀត។
នៅក្នុងនោះដែរ Pichhy បានបង្ហាញវត្តមាននៅក្នុងកម្មវិធី “𝗢𝗣𝗣𝗢 𝗥𝗲𝗻𝗼𝟴 𝗧 𝗦𝗲𝗿𝗶𝗲𝘀 𝗙𝗶𝗿𝘀𝘁 𝗦𝗮𝗹𝗲 𝗘𝘃𝗲𝗻𝘁” ដែលរូបនាងបានក្លាយខ្លួនជាឯកអគ្គរាជទូតរបស់ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះផងដែរ។ ជាពិសេស បវរកញ្ញារូបនេះ មិនត្រឹមតែមានសម្រស់ទាក់ទាញប៉ុណ្ណោះទេ នាងក៏មានសមត្ថភាពសម្ដែង និង ច្រៀងបានយ៉ាងពិរោះទៅទៀត។ ដូច្នេះខ្មែរឡូត ក៏មិនឲ្យខាតពេល លួចប្រម៉ាញ់គ្រប់រូប គ្រប់ជំហ៊ានរបស់នាងតែម្តង។

គួរបញ្ជាក់ផងដែរថា ពេជ្រវត្តី សារ៉ាវឌ្ឍី គឺជា បវរកញ្ញាចក្រវាល មានកម្ពស់រហូតដល់ទៅ ១ម៉ែត្រ៧៥សង់ទីម៉ែត្រ និងមានអាយុត្រឹមតែ២៣ឆ្នាំតែប៉ុណ្ណោះ។ លើសពីនោះ នាងបានឆក់យកបេះដូងរបស់មហាជនទាំងក្នុងនិងក្រៅប្រទេសធ្វើឲ្យនាងកើនប្រជាប្រិយភាពជាលំដាប់៕


