អ្នកSingleថែខ្លួ​ន! អាកាសធាតុប្រែប្រួល ថ្ងៃស្អែក អាចនឹងមានភ្លៀងធ្លាក់

//s9.kh1.co/e4/e4883e102657c4a7bc93f9e8d629bfbb423db7f6.jpg
សង្គម

 ១៤-កុម្ភៈ-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្ការនេះ បានឲ្យដឹងពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខ នៃខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងកម្រិតខ្សោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារសេ

-ថ្ងៃទី ១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មក បរិមាណភ្លៀងនឹងថមថយមកក្នុងកម្រិតពីខ្យោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារសេ

-អាចមានភ្លៀងតិចតួចលាយឡំ និងខ្យល់បក់ ក្នុងល្បឿនមធ្យម។

៣. តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ

-ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មក បរិមាណភ្លៀងនឹងថមថយមកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស
សេចក្ដីប្រកាស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T