រាប់ឈ្មោះចំៗហ្មង! លោក Pep ថា៩ក្រុមនេះចង់ឃើញ Man City ត្រូវដកចេញពីការប្រកួត UCL ណាស់

//s9.kh1.co/3c/3c6d239aba49a2720b95d2f8ef8db77c45dd4e9c.jpg
កីទ្បា

 ១១-កុម្ភៈ-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

លោក Pep ថា៩ក្រុមនេះចង់ឃើញ Man City ដកចេញពីការប្រកួត UCL

អង់គ្លេស៖ លោក Pep Guardiola បាននិយាយថាក្រុមនៅ Premier League ទាំង៩រួមមាន Burnely, Wolves, Leicester, Newcastle, Spurs, Arsenal, Man United, Liverpool និង Chelsea សុទ្ធតែចង់ឃើញ Manchester City ត្រូវដកចេញពីការប្រកួត Champions League តែទាំងអស់ហ្នឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Manchester City
ក្រុម Manchester City

​ លោកបាននិយាយដូច្នេះបន្ទាប់ពី Man City រងការចោទប្រកាន់ពី UEFA ថាបានបំពានច្បាប់ហិរញ្ញវត្ថុដល់ទៅ១១៥ករណី ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ។​

ក្រុម Manchester City
ក្រុម Manchester City

មានពាក្យចចាមអារ៉ាមលេចឮដែរថា ក្លិបនៅ Premier League ជាច្រើនទាមទារឲ្យដក Manchester City ចេញពី Premier League និងដកពានរង្វាន់ទាំងអស់ដែលក្លិបធ្លាប់បានឈ្នះបើសិនរកឃើញថាក្លិបពិតជាបានបំពានច្បាប់ហិរញ្ញវត្ថុមែន។​

ពានរង្វាន់ក្រុម Manchester City
ពានរង្វាន់ក្រុម Manchester City

យ៉ាងណាមិញ កាលពីឆ្នាំ២០២០កន្លងទៅ Man City ក៏រងការចោទប្រកាន់រឿងបំពានច្បាប់ហិរញ្ញវត្ថុ Financial Fair Play ផងដែរ ហើយត្រូវបានហាមឃាត់មិនឲ្យចូលប្រកួតពានរង្វាន់នៅទ្វីបអឺរ៉ុបចំនួន២ឆ្នាំ ប៉ុន្តែ Man City បានឈ្នះក្ដីមកវិញ។​

ក្រុម Manchester City
ក្រុម Manchester City

តែលោក Pep បានថ្លែងថាកាលណោះមានក្រុម៩ដែលចង់ឃើញ Man City ត្រូវទាត់ចេញពី UCL​៖

នៅពេល UEFA បង្ហោះសេចក្ដីប្រកាសទាក់ទងនឹងពួកយើង គឺមានក្រុម៩ដូចជា Burnley, Wolves, Leicester, Newcastle, Spurs, Arsenal, United, Liverpool, Chelsea ដែលចង់ឲ្យ Man City ចាកចេញពីការប្រកួត Champions League នៅពេលពួកគេចង់បានកៅអីមួយនោះជំនួស។

លោក Pep Guardiola
លោក Pep Guardiola
លោក Pep Guardiola

ប្រភព thesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T