ហេតុតែជាតារាលំដាប់ ទិដ្ឋភាពផ្ទះប្រណីតតម្លៃរាប់លាន Jennifer ញាក់ខ្លាំង!

//s9.kh1.co/fe/fe988634f71dd196bb1f23fb13db6b16a84c49f4.jpg
តារា & កម្សាន្ដ

 ០២-កុម្ភៈ-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ក្រឡេកមកមើលទិដ្ឋភាពក្នុងផ្ទះវីឡា របស់តារាស្រី Jennifer Lopez ដែលមានតម្លៃរាប់លានដុល្លារ យ៉ាងស្អាតប្រណីត

បរទេស៖ ថ្មីៗនេះ យោងតាមកាសែត Wall Street Journal បានរាយការណ៍ឲ្យដឹងថា តារាចម្រៀងដ៏ល្បី Jennifer Lopez ទើបតែដាក់លក់ផ្ទះវីឡាមួយកន្លែង នៅទីក្រុង Los Angeles (សហរដ្ឋអាមេរិក) ក្នុងតម្លៃ ៤២.៥ លានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ផ្ទះមួយនេះដែរ ត្រូវបានគេដឹងថា នាងបានទិញពី Sela Ward ក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃដំបូង ប្រមាណ ២៨ លានដុល្លារ។ យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍លើទិដ្ឋភាពផ្ទះរបស់ តារាស្រីរូបនេះវិញ ឃើញថា ផ្ទះវីឡាមួយនេះ គឺមានទីធ្លាធំទូលាយ មានបន្ទប់គេងប្រាំបួន អាងហែលទឹក និងទីលានវាយកូនហ្គោល រួមទាំងមានបន្ទប់ទទួលភ្ញៀវ ដែលអាចមើលឃើញពីទេសភាពខាងក្រៅ យ៉ាងស្រស់ស្អាត ថែមទៀត។ 

ម៉្យាងវិញទៀត នៅក្នុងនោះក៏បានបង្ហាញឲ្យឃើញថា Jennifer បានតុបតែងរូបគំនូរជាច្រើន ដែលជារូបថតរំឮកពីតួនាទីរបស់នាង កាលពីអតីតកាល។ ជាពិសេស ក៏មានបន្ទប់រោងកុន រចនាជាមួយនឹងពណ៌ស្វាយជា ពណ៌ចម្បង ដោយមានកៅអីអង្គុយជាច្រើនជួរ ដើម្បីបម្រើតម្រូវការកម្សាន្តរបស់ខ្លួន និងស្វាមី ព្រមទាំងមិត្តភក្តិក្នុងពេលទំនេរផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer
Jennifer
Jennifer
Jennifer
Jennifer
Jennifer
Jennifer
Jennifer
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T