ចុម! លោក Galtier បានឆ្លើយតបទៅវិញបែបនេះ ក្រោយមានគេរិះគន់ថា ដាក់ M.N.M ជុំគ្នា PSG លេងមិនកើត

//s9.kh1.co/04/04f4c4459b2faef33cec794d8a653502a2e1a28c.jpg
កីទ្បា

 ០១-កុម្ភៈ-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

លោក Galtier បានឆ្លើយតបទៅវិញបែបនេះ ក្រោយមានគេរិះគន់ថា ដាក់ M.N.M ជុំគ្នា PSG លេងមិនកើត

បរទេស៖ អ្នកចាត់ការរបស់ក្រុម Paris Saint-Germain លោក Christophe Galtier បានចេញមុខឆ្លើយតបទៅវិញ នៅពេលមានគេរិះគន់ថា Lionel Messi, Neymar Jr. និង Kylian Mbappe លេងជុំគ្នា គឺបានធ្វើឱ្យបាត់បង់តុល្យភាពក្នុងក្រុមទាំងមូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi, Neymar និង Mbappe
Messi, Neymar និង Mbappe

ការលើកឡើងដូចខាងលើបានកើតឡើង បន្ទាប់ពី PSG បានត្រឹមប្រកួតស្មើជាមួយនឹងក្រុម Reims នៃពានរង្វាន់ Ligue 1 ក្នុងលទ្ធផល ១-១ កាលពីថ្ងៃ អាទិត្យ ទី ២៩ ខែ មករា កន្លងទៅ ដែលពេលនោះគឺមានវត្តមានជុំគ្នារវាងតារាជួរមុខទាំង ៣ រួមមាន Messi, Neymar និង Mbappe។

លោក Christophe Galtier
លោក Christophe Galtier

ក្រោយ PSG ប្រកួតស្មើបែបនេះ, អ្នកកាសែតសញ្ជាតិបារាំងរបស់ RMC Sport លោក Daniel Launched បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

គ្មានគ្រូបង្វឹកលើលោកណា ដែលអាចដាក់ឱ្យនាក់ទាំង ៣ (Messi, Neymar និង Mbappe) លេងជុំគ្នាបានឡើយ, វាគឺមិនអាចទៅរួចនោះទេ!

លោក Daniel Launched

បន្ទាប់ពីមានការលើកឡើងដូច្នេះ លោក Galtier បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

យើង​មានកីឡាករ ៣ នាក់ដែលសុទ្ធតែជាខ្សែប្រយុទ្ធដ៏អស្ចារ្យ, ខ្ញុំ​គិត​ថា ​ពួកគេបូកបញ្ចូលគ្នាគឺរក​បាន ៥៥ គ្រាប់ និង ៣៤ assists ចាប់​តាំង​ពី​ដើម​រដូវ​កាល​នេះ​។ តើ​អ្នក​គួរនិយាយ​ថា ​យើង​ត្រូវ​ដក​កីឡាករ​ណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំង​បី ​ដើម្បីធ្វើ​ឲ្យក្រុម​មាន​តុល្យភាពដែរទេ?

លោក Christophe Galtier

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T