មកទស្សនាវីដេអូ Rashford បញ្ចេញ Skill ញាក់ទល់នឹង Reading ថ្ងៃមុន ដូចស្ទាយ៍របស់ Ronaldo អ៊ីចឹង

//s9.kh1.co/1c/1ce308057f6e1237988103a859739f318d2ab272.jpg
កីទ្បា

 ០១-កុម្ភៈ-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

មកទស្សនាវីដេអូ Rashford បញ្ចេញ Skill ញាក់ទល់នឹង Reading ថ្ងៃមុន ដូចស្ទាយ៍របស់ Ronaldo អ៊ីចឹង

បរទេស៖ Marcus Rashford ខ្សែប្រយុទ្ធរបស់ Manchester United បានបញ្ចេញ Skill ញាក់យ៉ាងអស្ចារ្យនៅក្នុងការប្រកួតទល់នឹងក្រុម Reading នៃពានរង្វាន់ FA Cup កាលពីថ្ងៃ អាទិត្យ ទី ២៩ ខែ មករា កន្លងទៅ ដែលនេះមើលទៅពិតជាដូចស្ទាយ៍របស់ Cristiano Ronaldo មែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marcus Rashford
Marcus Rashford

Rashford នៅរដូវកាលនេះបានក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្រុមឡើងវិញ ដោយរូបគេពិតជាបង្ហាញសមត្ថភាពបានល្អមែនទែន ក្រោមការដឹកនាំរបស់លោក Erik ten Hag, ហើយបច្ចុប្បន្នរូបគេរកបាន ១៧ គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន ២៨ ប្រកួតឱ្យ Man UTD នៅរដូវកាលនេះ។

Marcus Rashford
Marcus Rashford

គួរបញ្ជាក់ថា នៅក្នុងការប្រកួតរវាង Man UTD ទល់នឹង Reading នៃពានរង្វាន់ FA Cup ខាងលើ គឺក្រុមបិសាចក្រហមបានទទួលជ័យជម្នះក្នុងលទ្ធផល ៣ ទល់នឹង ១។

សូមទស្សនាវីដេអូការបញ្ចេញ Skill ញាក់របស់ Rashford ខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T