បរទេស៖ អតីតខ្សែការពាររបស់ក្រុម Atletico Madrid កីឡាករ Diego Godin បានជ្រើសរើសយក Lionel Messi ហើយបានរំលងឈ្មោះ Cristiano Ronaldo ចោល ថាជាកីឡាករដែលគាត់ពិបាកបិទបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររម្លឹកថា Godin បានចំណាយពេល ៩ ឆ្នាំក្នុងការរួមរស់ជាមួយ At Madrid ពោលគឺពីឆ្នាំ ២០១០ ដល់ ២០១៩, ហើយជារួមខ្សែការពារវ័យ ៣៦ ឆ្នាំរូបនេះគឺធ្លាប់បានប្រឈមមុខជាមួយ Messi និង Ronaldo មិនតិចដងនោះទេទាំងនៅ អេស្ប៉ាញ។

នៅពេលដែលគេសួរថា តើនរណាដែលគាត់ពិបាកបិទបំផុតរវាង Messi និង Ronaldo, ខ្សែការពារសញ្ជាតិ អ៊ុយរូហ្គាយ បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖
សម្រាប់ខ្ញុំ អ្នកដែលពិបាកបិទជាងគេនោះគឺ Messi។ គ្រប់ពេលក្នុងការប្រកួតនៅ អឺរ៉ុប ដែលខ្ញុំបានជួបពួកគេទាំង ២ វាជាសំណាងអាក្រក់របស់ខ្ញុំ។ ពួកគេបានដណ្តើមពានជាច្រើនពីពួកយើងនៅឯ Atlético de Madrid ។ បើគ្មាន Messi នៅ Barcelona ឬ Cristiano នៅ Real Madrid នោះទេ យើងនឹងអាចឈ្នពានលីគខ្លះ ឬក៏ប្រហែលអាចឈ្នះ Champions League ទៀតផង៕
ប្រភព៖ Sportskeeda