អបអរសាទរ! Messi ឈ្នះពានមួយនេះវ៉ា Ronaldo ក្រោយឈ្នះ World Cup ជាមួយអាហ្សង់ទីន

//s9.kh1.co/3a/3aee2cea720a8c46742b9a3f5363d061891ac899.jpg
កីទ្បា

 ២៥-មករា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

Messi បានវ៉ា Ronaldo ឈ្នះពានមួយនេះ

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាម្ចាស់ពាន World Soccer Player of The Year (កីឡាករបាល់ទាត់ពិភពលោកឆ្នើមជាងគេប្រចាំឆ្នាំ)ជាលើកទី៦ វ៉ា Cristiano Ronaldo ដែលជាគូប្រជែងដែលធ្លាប់ឈ្នះបាន៥លើក។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

កាលពីខែធ្នូកន្លងទៅនេះ Messi បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះបារាំងនៅវគ្គផ្ដាច់ព្រ័ត្ររួចមក និងបានឈ្នះពានបាល់មាស ប្រចាំព្រឹត្តិការណ៍ផងដែរ។​

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

បើគិតពីការលេងនៅក្លិប Paris Saint-Germain នៅរដូវកាលនេះវិញ រូបគេរកបាន ១៣គ្រាប់និងបញ្ជូនបាល់១៤គ្រាប់ ក្នុងការបង្ហាញខ្លួន២១ប្រកួតផងដែរ។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

​ លោក Jamie Evans ជាគណៈគ្រប់គ្រងរបស់ World Soccer ​បាននិយាយថា៖ 

ខណៈដែលពាន Champions League ត្រូវបានគេថាជាពានប្រកួតប្រជែងលំដាប់ខ្ពស់បំផុតនៅការប្រកួតបាល់ទាត់ទំនើបនោះ គឺ ពានបាល់ទាត់ពិភពលោកនៅតែជាពានលំដាប់ខ្ពស់បំផុតតាមច្បាប់នៃបាល់ទាត់ដែលវីរបុរសត្រូវបានបង្កើតឡើង ហើយមរតកត្រូវបានបន្សល់ទុក។ ឈ្មោះរបស់ Messi នឹងដិតជាប់នៅឆ្នាំ២០២២ ដូចដែល Pele ធ្វើនៅឆ្នាំ១៩៧០ ,Maradona នៅឆ្នាំ១៩៨៦ ហើយ Zinedine Zidane នៅឆ្នាំ១៩៩៨។

​លោក Jamie Evans

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T