កម្ពុជា៖ កីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor បានចុចឈ្មោះ សៀង ចន្ធា និង លឹម ពិសុទ្ធ ជា កីឡាករលំដាប់កំពូលនៅក្នុងក្រុមជម្រើសជាតិកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Nick បានលើកឡើងបែបនេះ បន្ទាប់ពីរូបគេបានហ្វឹកហាត់ និង លេងជាមួយគ្នា ក្នុងយុទ្ធនាការនៃពានរង្វាន់ AFF Mitshubishi Cup នាពេលកន្លងទៅនេះ។
Nick បាននិយាយថា៖
កម្ពុជា មានកីឡាករវ័យក្មេងៗមានទេពកោសល្យជាច្រើន ខ្ញុំចង់មានន័យថា សៀង ចន្ធា លឹម ពិសុទ្ធ ជាដើម។ ខ្ញុំចង់ដាក់ឈ្មោះពួកគេជាកីឡាករកំពូលទាំង២ ពួកគេជាកីឡាករមិនគួរឱ្យជឿដែលនឹងមានអនាគតល្អ៕

