ភ្នំពេញ៖ ថ្មីៗនេះ ជាមួយនឹងហេតុការណ៍ដ៏ភ្ញាក់ផ្អើល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានជ្រោយចង្វារ ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើន តាមដាន បន្ទាប់ពីមានបុរសម្នាក់ ដែលបានបង្ហាញពីទឹកចិត្តដ៏ល្អ ចូលទៅជួយអ្នករងរបួ.ស ប៉ុន្តែបែរជាទទួលបានការស្ដីបន្ទោសពី អ្នកកាសែតនៅទីនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីមានរឿងបែបនេះ មហាជនដែលបានទស្សនាហើយ ក៏បានបង្ហាញការមិនពេញចិត្តចំពោះការស្ដីបន្ទោសនេះ ព្រមទាំងបានពោលការសរសើរចំពោះ បុរសម្នាក់នេះ ដែលមានទឹកចិត្ត ជួយសង្គ្រោះដល់ជីវិតមនុស្សដូចគ្នា នៅពេលដែលកំពុងជួបគ្រោះអាសន្ន។
ម៉្យាងវិញទៀត ចំពោះទង្វើរដ៏ល្អមួយនេះ ពីបុរសដែលបានចូលជួយ ដល់អ្នករងរបួ.ស ក៏ទទួលបានការសរសើរពី សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហាញតាមរយៈការបញ្ចេញមតិក្នុងខមិនយ៉ាងដូច្នេះថា៖
គាំទ្រការបកស្រាយនិងពន្យល់របស់ក្មួយ ស សុខា។ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះអ្នកបានជួយដែលនេះជាវប្បធម៌ដ៏ល្អ នៃជាតិសាសន៍យើង៕
ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
សូមទស្សនារូបភាពខាងក្រោម៖

