អឺរ៉ុប៖ អ្នកកាសែត Gaston Edul បានបង្ហើបឲ្យដឹងថាមូលហេតុដែលខ្សែប្រយុទ្ធ Lionel Messi ជ្រើសរើសមិនវិលត្រឡប់ទៅ Barcelona វិញក៏ព្រោះទំនាក់ទំនងរបស់គេនិងលោកប្រធានក្លិប Joan Laporta គឺមិនល្អនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi បានចាកចេញពី Barca កាលពីឆ្នាំ២០២១ បន្ទាប់ពី Barcelona មិនអាចបន្តកុងត្រាឲ្យបាន ហើយរូបគេបានទៅចូលរួមជាមួយ Paris Saint-Germain ដោយគ្មានតម្លៃខ្លួនព្រមជាមួយលក្ខខណ្ឌកុងត្រា២ឆ្នាំ។

កុងត្រារបស់ Messi នឹងអស់សុពុលភាពជាមួយ PSG នៅរដូវក្ដៅឆ្នាំ២០២៣នេះហើយ ប៉ុន្តែមានព័ត៌មានលេចឮថា Messi នឹងបន្តកុងត្រាស្នាក់នៅទឹកដី Parcs des Princes បន្តទៀត។

ដូច្នេះហើយទើបអ្នកកាសែត Edul បានបង្ហើបថា៖
ទំនាក់ទំនងរវាង Messi និង Laporta គឺមិនល្អនោះឡើយ។ Messi ស្រលាញ់ Barcelona ណាស់ ប៉ុន្តែអ្វីដែលខុសឆ្ងាយគឺភាគីទាំងពីរបញ្ចប់គ្នាបែបមិនល្អសោះ។

ប្រភព៖ sportskeeda