គេល្អពេក! លោក Ten Hag ថា លោកចង់ឲ្យកីឡាករ Man UTD រូបនេះបន្តកុងត្រាថ្មីខ្លាំងណាស់

//s9.kh1.co/83/831a304279f06550c1ccd96830841199dccab8d8.jpg
កីទ្បា

 ២៥-មករា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

លោក Ten Hag ថា លោកចង់ឲ្យកីឡាករ Man UTD រូបនេះបន្តកុងត្រាថ្មីខ្លាំងណាស់

អង់គ្លេស៖ លោក Erik ten Hag បានលើកឡើងថា លោកសង្ឃឹមថា កីឡាករ Marcus Rashford នឹងបន្តកិច្ចសន្យារយៈពេលវែងជាមួយ Manchester United ដើម្បីជាផ្លូវសម្រាប់លោកក្នុងការរៀបចំក្រុមបិសាចក្រហមឲ្យក្លាយជាទៅជាក្រុមដែលខ្លាំងជាងគេនៅលើលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Erik ten Hag និង Marcus Rashford<br>
លោក Erik ten Hag និង Marcus Rashford

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ គឺ Rashford ពិតជាបានបង្ហាញទម្រង់លេងល្អខ្លាំងមែនទែនជា​មួយ Man UTD ក្នុងនោះគេបានរួមចំណែករកបាន ១៧គ្រាប់ និង បញ្ជូន៦ដង ក្នុងការបង្ហាញខ្លួន២៨ប្រកួត ប៉ុន្តែ អ្វីដែលជាបញ្ហាចម្បងមួយនៅពេលនេះ គឺ កិច្ចសន្យារបស់គេជាមួយក្លិបនៅសេសសល់តែ ១៨ខែ ទៀតប៉ុណ្ណោះ។

ក្នុងនោះលោក Ten Hag បាននិយាយថា៖

ខ្ញុំគិតថា Rashford នឹងយល់ថា Man UTD គឺ ជាក្លិបរបស់គាត់។ គេកំពុងតែបង្ហាញនូវការលេងល្អបំផុតរបស់គេ។ គេពិតជាសំខាន់ណាស់សម្រាប់យើង ដូច្នេះប្រសិនបើយើងចង់ជោគជ័យ គឺ ក្រុមយើងត្រូវការ Rashford។ ខ្ញុំចង់រៀបចំក្រុមយើងឲ្យក្លាយទៅជាក្រុមល្អជាងគេនៅអង់គ្លេស បន្ទាប់​មកនៅអឺរ៉ុប និង នៅលើលោក៕

លោក Erik ten Hag

កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

ប្រភព metro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T