ល្អគួរសម! PSG សម្លឹងចង់បានគ្រាប់ពេជ្ររបស់ R.Madrid រូបនេះ ប្រសិនបើ Mbappe ចាកចេញ

//s9.kh1.co/be/bede6aba13629347b532720c18d900ffbc094373.jpg
កីទ្បា

 ២៥-មករា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

PSG សម្លឹងចង់បានគ្រាប់ពេជ្ររបស់ R.Madrid រូបនេះ ប្រសិនបើ Mbappe ចាកចេញ

បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Vinicius Junior ដើម្បីមកជំនួសតំណែងរបស់ Kylian Mbappe ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះចាកចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe
Kylian Mbappe

Mbappe បច្ចុប្បន្នគឺនៅសល់កុងត្រារយៈពេល ២ ឆ្នាំទៀតជាមួយ PSG ពោលគឺដល់ឆ្នាំ ២០២៥ បន្ទាប់ពីរូបគេទើបតែបានបន្តកុងត្រាថ្មីរយៈពេល ៣ ឆ្នាំបន្ថែមទៀតជាមួយក្លិបអ្នកមាន បារាំង កាលពីរដូវក្តៅមុន។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះស្រាប់តែមានពាក្យចចាមអារ៉ាមថា ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំខាងលើកំពុងមានបំណងចង់ចាកចេញពីទឹកដី Parc des Princes ឆាប់ៗ ដោយសារតែរូបគេមិនសប្បាយចិត្តនឹងស្ថានភាពរបស់ក្លិបបច្ចុប្បន្ន។

Vinicius Junior
Vinicius Junior

ហើយយោងតាមប្រភពនៅបរទេស ដែលដកស្រង់ចាញពីទំព័រ Sportskeeda បានឱ្យដឹងថា PSG កំពុងតែព្យាយាមកំណត់អត្តសញ្ញាណកីឡាករថ្មីទុកឱ្យហើយ ក្នុងការមកជំនួសតំណែងរបស់ Mbappe ប្រសិនបើគេចាកចេញ, ក្នុងនោះ Vinicius របស់ Real Madrid គឺជាគោលដៅដ៏សំខាន់មួយ ដែលក្លិបយក្សប្រចាំ Ligue 1 បានសម្លឹងទុករួចជាស្រេច៕

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T