គូស្នេហ៍​Goal! ជាង១០ឆ្នាំ Mark ជូនពរថ្ងៃកំណើត Kimberley មិនដែលខាន

//s9.kh1.co/d0/d0913c40904c3e1d836d0285b934bc422e9659a8.jpg
តារា & កម្សាន្ដ

 ២៥-មករា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

គូស្នេហ៍ដ៏ផ្អែមល្ហែមរបស់ តារាស្រី Kimberley និង លោក Mark Prin ដែលត្រូវបានហ្វេនៗសម្គាល់ឃើញពីការបង្ហាញសារអបអរថ្ងៃកំណើតរបស់ Kimberley ប្រមាណជាង១០ឆ្នាំមកនេះ

ថៃ៖ ជាការពិតណាស់ អាចនិយាយបានថា នេះគឺជាទំនាក់ទំនងស្នេហាដ៏ស្អិតរមួត រវាងតារាស្រី Kimberley និង លោក Mark Prin បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នា ប្រមាណជាង១០ឆ្នាំមកនេះ ព្រមទាំងកំពុងតែរៀបចំ និងត្រៀមខ្លួនចូលរោងជ័យ បន្ទាប់ពីខាងប្រុសបានសុំរៀបការ កាលពីឆ្នាំមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជាមួយនឹងទំនាក់ទំនងច្រើនឆ្នាំមកនេះ បើក្រឡេកមកមើលពី ភាពផ្អែមល្ហែមវិញ ក៏មិនចាញ់គ្នានោះឡើយ ជាពិសេស គូស្នេហ៍មួយគូនេះ តែងតែបើកបង្ហាញពីសកម្មភាពកម្សាន្តរបស់ខ្លួន ជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជារៀងរាល់ឆ្នាំ ខណៈក្នុងឱកាស នៃថ្ងៃខួបកំណើត របស់តារាស្រី Kimberley គូស្នេហ៍របស់នាង លោក Mark Prin ក៏បានបង្ហោះសារយ៉ាងល្អូនល្អើន ជូនពរនាងជាហូរហែរ ដែលត្រូវបានហ្វេនៗ បានកត់សម្គាល់ឃើញថា មិនមានឆ្នាំណាដែលរំលងនោះទេ គឺចាប់ពីឆ្នាំ ២០១៣ កាលពីពេលដែលពួកគេបានទាក់ទងគ្នាដំបូងៗ រហូតមកទល់នឹងបច្ចុប្បន្ន នៅក្នុងឆ្នាំ ២០២៣ នេះ តែម្ដង៕

ប្រភព៖ Home Markim Cambodia

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley
Kimberley
Kimberley
Kimberley
Kimberley
Kimberley
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T