អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Ian Wright បានទទូចលោក Erik ten Hag ឲ្យឈប់ដាក់កីឡាករ Anthony ឲ្យលេងក្នុងជម្រើសដំបូងទៀតទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Wright បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីថ្ងៃអាទិត្យកន្លងទៅ Man UTD បានប្រកួតចាញ់Arsenal ក្នុងលទ្ធផល ៣ទល់នឹង២ ខណៈ Anthony បានបង្ហាញខ្លួនជាជម្រើសដំបូងលេខបាន ៧១នាទី។

លោក Wright បាននិយាយថា៖
សម្រាប់ខ្ញុំនឹងដាក់ Alejandro Garnacho ឲ្យលេងជំនួសវិញ។ ខ្ញុំជ្រើសរើសយក Garnacho ព្រោះខ្ញុំមិនទាន់ឃើញ Anthony បង្ហាញខ្លួនដូចគេនៅឡើយទេ។ ខ្ញុំដឹងថា Anthony រកបានគ្រាប់បាល់ដំបូងរបស់គេឲ្យ Man UTD ទល់នឹង Arsenal ប៉ុន្តែ គាត់មិនទាន់ល្អគ្រប់គ្រាន់នោះទេមួយរយៈចុងក្រោយនេះ៕

ប្រភព៖ metro