អឺរ៉ុប៖ អតីតខ្សែប្រយុទ្ធ Ronaldinho ថា រវាង Lionel Messi និង Cristiano Ronaldo គឺសុទ្ធតែល្អដូចគ្នាតែអាស្រ័យលើ អ្នកគាំទ្រចូលចិត្តការលេងរបស់ម្នាក់ណាជាង។ លោកក៏បានបន្តទៀតថា តែលោកចូលចិត្តស្ទាយ៍នៃការលេងរបស់ Messi ច្រើនជាង Ronaldo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ទាំង Ronaldo និង Messi សុទ្ធតែជាកំពូលខ្សែប្រយុទ្ធឆ្នើមដែលបានបង្កើតសមិទ្ធផលដ៏អស្ចារ្យ ក្នុងនោះធ្លាប់ឈ្នះពាន Ballon d'Or ដល់ទៅ១២បូកបញ្ចូលគ្នា។

Ronaldinho វិញធ្លាប់លេងជាមួយ Messi កំលុងពេលស្នាក់នៅ Barcelona និងមានទំនាក់ទំនងល្អជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ។

Ronaldinho បាននិយាយថា៖
គេ(Messi) គឺជាកីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ គ្មាននរណាអាចធ្វើអ្វីដែល Messi បានធ្វើនោះទេ។ ហើយម្នាក់ទៀតគឹ Ronaldo ក៏ជាកីឡាករដ៏សំបូរបែបដែរគឺគេមានគ្រប់យ៉ាង ឯ Messi ក៏អ៊ីចឹង។ ប៉ុន្តែវាស្ថិតនៅលើចំណង់ចំណូលចិត្តមនុស្សម្នាក់ៗ ហើយសម្រាប់ខ្ញុំគឺចូលចិត្តស្ទាយ៍របស់ Messi ។

ប្រភព៖ sportskeeda