Newcastle ចូលខ្លួនចែចូវយកកីឡាករ Man UTD រូបនេះព្រោះលោក Howe ពេញចិត្តសមត្ថភាពស្ដូកហ្មង

//s9.kh1.co/80/8066d418a87b7e026053002432ad098594997b78.jpg
កីទ្បា

 ២៥-មករា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

Newcastle ចូលខ្លួនមកចែចូវយកកីឡាករ Man United ម្នាក់នេះ

អង់គ្លេស៖ ក្លិប Newcastle ត្រូវបានគេរាយការណ៍ថាបានចរចាជាមួយ Manchester United ក្នុងការសុំទិញយកខ្សែបម្រើ Scott McTominay នៅខែមករានេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Scott McTominay
ខ្សែបម្រើ Scott McTominay

ភាគីលោក Eddie Howe ចង់បាន McTominay ទៅរួមក្រុមតាំងពីរដូវក្ដៅឆ្នាំមុនមកម៉្លេះតែមិនបានសម្រេចក៏បន្តតាមយកនៅខែមករានេះទៀត ខណៈដែលកីឡាករសញ្ជាតិស្កុតឡែនរូបនេះ ពុំសូវមាននាទីចូលលេងច្រើនដូចមុន ក្រោយការមកដល់របស់ Casemiro ។​

ខ្សែបម្រើ Scott McTominay
ខ្សែបម្រើ Scott McTominay

សារព័ត៌មាន The Athletic បានផ្សាយថា Newcastle បានចរចាជាមួយបិសាចក្រហមរួចមកហើយ ប៉ុន្តែភាគីលោក Erik Ten Hag ទំនងជាបដិសេធមិនលក់ McTominay នោះទេ។​

ខ្សែបម្រើ Scott McTominay
ខ្សែបម្រើ Scott McTominay

លោក  Ten Hag ចង់រក្សា Scott McTominay ទុកនៅក្នុងក្រុមបើទោះបីជាគេមិនសូវបានចូលលេងទៀងទាត់ក៏ដោយ៕

ខ្សែបម្រើ Scott McTominay
ខ្សែបម្រើ Scott McTominay

ប្រភព thesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T