ថៃ៖ គឺជារឿងដ៏រីករាយមួយ នៅក្នុងជីវិតប្ដីប្រពន្ធថ្មីថ្មោង របស់ តារាសម្ដែង Weir Sukolwat បន្ទាប់ពី លោក និងភរិយា បានរៀបចំពិធីមង្គលជាផ្លូវការ រហូតមកទល់ពេលនេះ អ្នកទាំងពីរក៏ទទួលបានចំណងដៃ កូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់់ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា ថ្មីៗនេះ បែរជាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមភ្ញាក់ផ្អើល បន្ទាប់ពី ភរិយារបស់តារាប្រុស នាង Vicky បានចេញមកបង្ហាញរូបភាព សម្រាប់បុណ្យទិវាកុមារ ដោយបញ្ចេញរូបភាព កាត់សក់ខ្លីយ៉ាងប្លែកភ្នែក ប្រៀបដូចជាមនុស្សប្រុស។
យ៉ាងណាមិញ ជាមួយនឹងការបង្ហាញរូបភាពបែបនេះ លោក Weir ដែលជាស្វាមី បានបង្ហើបប្រាប់ពីហេតុផលនៅពីក្រោយថា ប្រពន្ធរបស់ខ្លួន កាត់សក់ខ្លីយ៉ាងដូច្នេះ ព្រោះចង់កាត់សក់ដោយខ្លួនឯង ហើយម៉្យាងទៀតដោយសារតែការសម្ងួតសក់របស់នាង ត្រូវការប្រើពេលយូរ ដូច្នេះហើយ នាងកាត់សក់ឲ្យខ្លី ដើម្បីសន្សំពេលក្នុងការចិញ្ចឹមកូន៕
ប្រភព៖ TVpool
សូមទស្សនារូបភាពខាងក្រោម៖





