រដ្ឋបាលក្រុងព្រះសីហនុ ហាមឲ្យចតយានយន្ត តាមបណ្តោយឆ្នេរ ករណីរកឃើញនឹងឃាត់ទុកជាបណ្ដោះអាសន្ន

//s9.kh1.co/3c/3c508e8d39fad4fe8bf5e2ec7e325aac3800596a.jpg
សង្គម

 ២០-មករា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

នៅលើផេកជាផ្លូវការរបស់ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការចេញសេចក្តីជូនដំណឹង ស្តីពីការមិនអនុញ្ញាត្តិ ឲ្យចរាចរ ឬក៏ចំណត យានយន្ត ឬក៏រទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើង តាមបណ្តោយឆ្នេរ

សង្គម៖ នៅលើផេកជាផ្លូវការរបស់ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការចេញសេចក្តីជូនដំណឹង ស្តីពីការមិនអនុញ្ញាត្តិ ឲ្យចរាចរ ឬក៏ចំណត យានយន្ត ឬក៏រទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើង តាមបណ្តោយឆ្នេរ ឬនៅលើឆ្នេរខ្សាច់ ក្នុងភូមិសាស្រ្ត ក្នុងក្រុងព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈសេចក្តីជូនដំណឹងនោះ រដ្ឋបាលក្រុងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចរាចរ ចតយានយន្ត ឬរទេះលក់ដូរនៅ លើផ្លូវក្រាលថ្ម ក្រានីតសម្រាប់ថ្មើរជើងតាមបណ្តោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្តាលឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅតាមតំបន់ឆ្នេរសាធារណៈនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ហេតុដូច្នេះដើម្បីពង្រឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ រក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានាសុវត្ថិភាព ជូនភ្ញៀវទេសចរ រដ្ឋបាលក្រុងព្រះសីហនុមិនអនុញ្ញាតឱ្យមានការចរាចរ ការចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ជាដាច់ខាត។

ក្នុងករណីពិនិត្យឃើញមានសកម្មភាពចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ ឬនៅលើឆ្នេរខ្សាច់ សមត្ថកិច្ចនឹងឃាត់ទុកយានយន្ត ឬរទេះលក់ដូរ ជាបណ្ដោះអាសន្ន និងតម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ដូរធ្វើការជួសជុលឡើងវិញ ក្នុងករណីមាន ការខូចខាតកម្រាលថ្មក្រានីត។

ជាចុងក្រោយរដ្ឋបាលក្រុងព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការអនុវត្តតាម ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ប្រភព៖ រដ្ឋបាលក្រុងព្រះសីហនុ

រូបភាព
រូបភាព
រូបភាព
រូបភាព
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/06/066711c413caa76753e8ec9ac896f26a5b8d1f53.jpg

ត្រៀមៗ! នឹងមានការ​ប្រគំតន្ត្រី​ និង​អុជកាំជ្រួច​ ដេីម្បី​អបអរសាទរ​ការ​បេីក​ការដ្ឋាន​សាងសង់​ព្រែក​ជីកហ្វូណនតេជោ​ នៅកោះពេជ្រ​ នៅ​ថ្ងៃ​ទី០៥​ ខែសីហា​ ឆ្នាំ​២០២៤​​

 ២៦-កក្កដា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T