ចប់បាត់ហើយ! កីឡាករ Man UTD ម្នាក់នេះអាចនឹងអវត្តមានពីទីលានរហូតដល់ ១ឆ្នាំ

//s9.kh1.co/72/72ffd45047b80cb6fe63e8193811a9a7bf7b96dc.jpg
កីទ្បា

 ០៧-មករា-២០២៣ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Man UTD ម្នាក់នេះទំនងជាអវត្តមានដល់ទៅ១ឆ្នាំ

អង់គ្លេស៖ ខ្សែបម្រើ Donny van de Beek អាចនឹងអវត្តមានពីក្រុម Manchester United រហូតដល់ទៅ១ឆ្នាំ បន្ទាប់ពីបានរងរបួសក្នុងការប្រកួតទល់នឹង Bournemouth។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

​ ភាគីលោក Erik Ten Hag បានយកឈ្នះ Bournemouth ៣ ទល់នឹង០ កាលពីថ្ងៃទី៤ខែមករា ដោយ de Beek បានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតនេះ រហូតដល់នាទីទី ៤៥+២។​

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

van de Beek ត្រូវកីឡាករ Marcos Senesei ឈូសជើងដែលភ្លាមៗនោះក៏ត្រូវប្ដូរចេញទាំងទឹកភ្នែក ដោយលោក Ten Hag បានដាក់ Alejandro Garnacho ចូលជំនួសវិញ។​

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

សារព័ត៌មាន Sportskeeda បានផ្សាយថា Donny van de Beek ទំនងជាចំណាយពេលព្យាបាលរបួសដល់ទៅ១ឆ្នាំដែលមានន័យថា Man UTD នឹងបាត់បង់ខ្សែបម្រើម្នាក់នេះរហូតដល់ឆ្នាំ២០២៤៕

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

ប្រភព caughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T