ល្អទៅៗហើយ! មកទស្សនាវីដេអូហាយឡាយ Man UTD លត់ Everton ៣ទល់១ ពាន FA CUP យប់មិញ (មានវីដេអូ)

//s9.kh1.co/51/518a8360c5eeb229a5df7c235527c2627b250189.jpg
កីទ្បា

 ០៧-មករា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

មកទស្សនាវីដេអូហាយឡាយ Man UTD លត់ Everton ៣ទល់១ ពាន FA CUP យប់មិញ

អង់គ្លេស៖ ក្លិប Manchester United បានកក់កៅអីឡើងទៅកាន់ជុំបន្ទាប់នៃពានរង្វាន់ FA Cup ហើយក្រោយយកឈ្នះ Everton ក្នុងលទ្ធផលយ៉ាងត្រចេះត្រចង់កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Man UTD ទល់នឹង Everton
ការប្រកួតរវាង Man UTD ទល់នឹង Everton

ជាការពិតណាស់ នៅក្នុងវគ្គទី១ គឺ ក្រុមម្ចាស់ផ្ទះ Man UTD បានបើកការនាំមុខមុនតាំងពីនាទីទី ៤ មកម្លេះ ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Anthony ប៉ុន្តែ ភាពសប្បាយរីករាយបានកើតឡើងបានតែ១០នាទីប៉ុណ្ណោះ ក៏ Everton បានវាយបកតាមស្មើវិញពីសំណាក់កីឡាករ Conor Coady ធ្វើឲ្យ ៤៥នាទី ដំបូង ក្រុមទាំងពីរស្មើគ្នា។

លុះឈានចូលដល់វគ្គទី២ បានតែ៧នាទីប៉ុណ្ណោះ Coady ដែលជាអ្នករកគ្រាប់បាល់តាមស្មើក៏បានភ្លាត់ស្នៀតទាត់ចូលទីខ្លួនឯង ធ្វើឲ្យក្រុមបិសាចក្រហមបើកការនាំមុខសារជាថ្មី ហើយ ជិតចប់ការប្រកួតទៅហើយ ពោលនាទីទី ៩០+៧ Man UTD ក៏ទទួលបានបាល់ប៉េណាល់ទី និង ធ្វើបានសម្រេចដោយ Marcus Rashford ធ្វើឲ្យចប់ការប្រកួត Man UTD បានយកឈ្នះលើ Everton ក្នុងលទ្ធផល ៣ទល់នឹង១ កក់កៅអីឡើងទៅកាន់ជុំបន្ទាប់នៃពានរង្វាន់ FA Cup។

វីដេអូហាយឡាយការប្រកួតរវាង Man UTD ទល់នឹង Everton
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T