កាតា៖ គ្រូបង្វឹករបស់ម៉ារ៉ុក គឺលោក Walid Regragui បានបង្ហើបឲ្យដឹងថាលោកនឹងគាំទ្រ ក្រុមជម្រើសជាតិបារាំង ឲ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បារាំង នឹងត្រូវប្រកួតជាមួយ អាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៨ខែធ្នូនេះហើយ ខណៈដែល ម៉ារ៉ុក បានចាញ់បារាំង ២ ទល់នឹង០ ធ្វើឲ្យអស់ឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

យ៉ាងណាមិញ ម៉ារ៉ុក ក៏ត្រូវប្រកួតជាមួយក្រូអាត ដើម្បីដណ្ដើមតំណែងលេខ៣ផងដែរ។

លោក Regregui បានថ្លែងបែបនេះថា៖
កីឡាកររបស់ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយ និងបានបញ្ចេញអស់ពីសមត្ថភាព។ ឥលូវនេះ ពួកយើងនឹងគាំទ្រក្រុមជម្រើសជាតិបារាំង។

ប្រភព៖ sportskeeda