សហការជាមួយប៉ូលិស ចា.ប់.ខ្លួ.ន.មិត្តស្រីរបស់ខ្លួនឯង

//s9.kh1.co/a0/a0e429f3ca04edfb8611b30d48cae743938f860f.jpg
សង្គម

 ២៦-ធ្នូ-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

Tyria Moore បានសហការជាមួយប៉ូលិស ដើម្បី.ចា.ប់.ខ្លួ.ន.មិត្តស្រីរបស់នាងឈ្មោះថា Aileen Wuornos ដែលបាន.ស.ម្លា.ប់.មនុស្ស ខណៈអ្នកទាំងពីរជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា និងបានរួមរស់ជាមួយគ្នាអស់រយៈពេលជិត៥ឆ្នាំ។

អាមេរិក៖ Tyria Moore បានសហការជាមួយប៉ូលិស ដើម្បី.ចា.ប់.ខ្លួ.ន.មិត្តស្រីរបស់នាងឈ្មោះថា Aileen Wuornos ដែលបាន.ស.ម្លា.ប់.មនុស្ស ខណៈអ្នកទាំងពីរជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា និងបានរួមរស់ជាមួយគ្នាអស់រយៈពេលជិត៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Tyria បានជួប Aileen ដំបូងក្នុងឆ្នាំ១៩៨៦ នៅបារ៍ Zodiac Bar ក្នុងរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក។​ ហើយនៅពេលទំនាក់ទំនងកាន់តែរីកចម្រើន Aileen បានប្រាប់ Tyria ថា នាងតែងតែចេញចូលក្នុង.គុ.កពីបទ.លួ.ច និង.ប្ល.ន់។ បន្ថែមពីនេះទៀត នាងត្រូវបានគេ.ធ្វើ.បា.ប ត្រូវគេបោះបង់ចោលតាំងពីក្មេង និងបានក្លាយជាស្ត្រី.រ.ក.ផ្លូ.វ.ភេ.ទ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតផងដែរ។

យ៉ាងណាមិញ Tyria បានស្ថិតក្នុងអាយុ២៤ឆ្នាំ នៅពេលដែលនាងបានមានទំនាក់ទំនងស្នេហាជាមួយនឹង Aileen អាយុ៣០ឆ្នាំ។ ហើយនៅពេល Tyria បានដឹងថា Aileen ជាស្ត្រី.រ.ក.ផ្លូ.វ.ភេ.ទ នាងបានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបញ្ឈប់ និងរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ Aileen បានវិលត្រឡប់មកផ្ទះវិញ ដោយប្រាប់ថា នាងបាន.បា.ញ់.ស.ម្លា.ប់.បុរសជាអតិថិជនរបស់នាង ដែលបាន.រំ.លោ.ភ និង.វា.យ.ដំ.នាង។ ទន្ទឹមនឹងនេះ Tyria បានជឿសម្ដីរបស់ Aileen ខណៈជន.រ.ង.គ្រោះ ត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នក.ចា.ប់.រំ.លោ.ភ.សេ.ព.ស.ន្ថ.វៈ និងមានឈ្មោះថាលោក Richard Mallory

ក្រោយមក Aileen បានចាប់ផ្ដើមវិលត្រឡប់មកផ្ទះវិញជាមួយនឹងរបស់របរផ្សេងៗ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃជារឿយៗ។ ហើយនាខែឧសភា ឆ្នាំ១៩៩០ Aileen បាន.បា.ញ់.ស.ម្លា.ប់.បុរសម្នាក់ទៀតឈ្មោះថា David Spears ចំនួន៦ដង និងបានទុក.ស.ព.ចោលក្នុងព្រៃទាំង.អា.ក្រា.ត.កា.យ ប៉ុន្ដែ Tyria មិនបានដឹងឮអំពីករណីលើកនេះទេ។

ក្នុងខែឧសភា ឆ្នាំ១៩៩០ដដៃល Aileen បាន.បា.ញ់.ស.ម្លា.ប់.កម្មករម្នាក់ឈ្មោះថា Charles Carskadden ចំនួន៩ដង ហើយការបោះបង់ចោល.ស.ព.គឺមានភាពស្រដៀងនឹងករណីមុនដែរ។ កន្លងផុតទៅមិនយូរប៉ុន្មានផង ជោគវាសនាដូចគ្នាបានកើតឡើងលើបុរសចំណាស់ម្នាក់គឺលោក Peter Siems អាយុ៦៥ឆ្នាំ ដែលគាត់បានបើកបររថយន្ដប្រភេទម៉ាក Pontiac Sunbird ឆ្នាំ១៩៨៨ ពីរដ្ឋផ្លរីដា ឆ្ពោះទៅកាន់រដ្ឋ Arkansas។ ហើយក្រោយមក រថយន្ដរបស់គាត់ត្រូវបានរកឃើញថា ត្រូវបានបើកដោយ Aileen នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩០ និងបានយកទៅលក់ផងដែរ។

ដូច្នេះ Aileen បានក្លាយជា.ឃា.ត.ក.រ.ម្នាក់ដែលប៉ូលិសតាម.ចា.ប់.ខ្លួ.ន និងមុខរបស់នាងត្រូវបានគ្របដណ្ដប់លើសារព័ត៌មាននានាផងដែរ។ ចំណែក Tyria បានផ្លាស់ទៅរស់នៅជាមួយគ្រួសាររបស់នាង នៅរដ្ឋ Pennsylvania ខណៈ Aileen បាន.ស.ម្លា.ប់.បុរស៣នាក់ទៀត ដែលជាអ្នកលក់សាច់ក្រកឈ្មោះ Troy Burress, ឧត្តមសេនីយ៍ទោឈ្មោះ Charles Humphreys នៃកងទ័ពអាកាសសហរដ្ឋអាមេរិក, និងអ្នកបើកបរម្នាក់ឈ្មោះ Walter Antonio។ ក្រោយពីដឹងរឿងរ៉ាវទាំងនេះ Tyria បានសម្រេចចិត្តយល់ព្រមនិយាយជាមួយប៉ូលិសតែម្ដង ទាក់ទងនឹងគូស្នេហ៍របស់នាងគឺ Aileen

នៅទីបំផុត Aileen ត្រូវបាន.ចា.ប់.ខ្លួ.ន.នាថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩១ ក្នុងបារ៍ Last Resort biker bar របស់រដ្ឋផ្លរីដា។ ហើយនៅថ្ងៃបន្ទាប់ ប៉ូលិសបានទៅរក Tyria ដោយរកឃើញថានាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយនឹងប៉ូលិស។

Tyria ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់នៃផ្ទះស្នាក់មួយកន្លែង ដោយមានអាហារ និងស្រាបៀរ ហើយនាងត្រូវបានអនុញ្ញាតឲ្យទូរសព្ទទៅកាន់ Aileen ដែលកំពុងជាប់.ឃុំ.ឃាំ.ង ដើម្បីឲ្យមានការសារភាពកើតឡើង។ ហើយអំឡុងពេលសន្ទនា Aileen បានសួរទៅកាន់ Tyria ថា តើអ្នកទាំងពីរកំពុងត្រូវបានថតឬអត់ផងដែរ ប៉ុន្ដែ Tyria បានតបវិញថា មិនមានការថតទុកឡើយ។

Aileen បាននិយាយទៅកាន់ Tyria ថា៖

អ្នកមិនមានកំហុសទេ។ ខ្ញុំនឹងមិនឲ្យអ្នកជាប់ពន្ធនាគារទេ។ ប្រសិនបើខ្ញុំត្រូវសារភាព ខ្ញុំនឹងធ្វើវាភ្លាម។

សម្ដីរបស់ Aileen

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩១ Aileen បានសារភាពប្រាប់ប៉ូលិសថា នាងមិនចង់ឲ្យ Tyria ជាប់ពាក់ព័ន្ធនូវអ្វីដែលនាងបានធ្វើទេ។​ ហើយនាងដឹងទៀតថា នាងនឹងត្រូវនឹកដល់ Tyria អស់មួយជីវិតផងដែរ។

តួយ៉ាង ការ.កា.ត់.ក្ដីរបស់ ​ Aileen ត្រូវបានចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩២។ ហើយ Tyria បានក្លាយជាសាក្សីម្នាក់ក្នុងថ្ងៃជំនុំ​ជម្រះ​ទី​៤ ដែលបាននិយាយថា នៅពេល Aileen ប្រាប់ពីការ.ស.ម្លា.ប់.ដំបូង Aileen មិនមានអារម្មណ៍ភិតភ័យអ្វីឡើយ និងប្រាប់ដោយអារម្មណ៍ស្ងប់ស្ងាត់ល្អ។ ម៉្យាងវិញទៀត Aileen មិនបានរង.រ.បួ.ស.អ្វីឡើយ និងមើលទៅនាងមិនអីទេ។

Tyria បានចាកចេញពីតុលាការ ដោយមិនបានឃើញមុខរបស់ Aileen ទេ។ ហើយចុងក្រោយ ចៅក្រមបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជីវិតដល់ Aileen ដោយប្រើកៅអីអគ្គិសនី។ Aileen ត្រូវបាន.ប្រ.ហា.រ.ជីវិតនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០២។ ចំណែក Tyria បានរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងជីវិតរបស់នាងផងដែរ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: allthatinteresting / thecinemaholic

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Tyria (cr to the owner)
រូបភាពរបស់ Tyria (cr to the owner)
រូបភាពរបស់ Tyria (cr to the owner)
រូបភាពរបស់ Tyria (cr to the owner)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T