ប្រធានាធិបតីបារាំង សរសើរជម្រើសជាតិម៉ារ៉ុកម្នាក់នេះ ថាជាខ្សែបម្រើល្អផ្ដាច់គេនៅ World Cup នេះ

//s9.kh1.co/67/6737f15b4de06c48f72eaae973686fde133eecc3.jpg
កីទ្បា

 ១៥-ធ្នូ-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Emmanuel Macron សរសើរថាម្នាក់នេះជាខ្សែបម្រើល្អផ្ដាច់គេនៅ World Cup

កាតា៖ លោក Emmanuel Macron ជាប្រធានធិបតីរបស់បារាំង បានចូលមកកោតសរសើរ កីឡាករជម្រើសជាតិម៉ារ៉ុកម្នាក់គឺ Sofyan Amrabat ថាគេជាខ្សែបម្រើល្អផ្ដាច់គេនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Emmanuel Macron
លោក Emmanuel Macron
កីឡាករ Sofyan Amrabat
កីឡាករ Sofyan Amrabat

លោក Macron បានធ្វើដំណើរមកកាន់ប្រទេសកាតា ដោយផ្ទាល់ដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិបារាំង ខណៈកាលពីយប់ថ្ងៃទី១៥ខែធ្នូកន្លងទៅគឺ មាន់គក បារាំង បានយកឈ្នះ ម៉ារ៉ុក ២ ទល់នឹង ០ ឡើងដល់វគ្គផ្ដាច់ព្រ័ត្របានសម្រេច។

លោក Emmanuel Macron
លោក Emmanuel Macron
ការប្រកួតរវាង ម៉ារ៉ុក និងបារាំង
ការប្រកួតរវាង ម៉ារ៉ុក និងបារាំង

​ កីឡាករ Theo Hernandez និង Randal Kolo Muani ជាអ្នកស៊ុតបញ្ចូលទីឲ្យបារាំងឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ធ្វើឲ្យ ម៉ារ៉ុក ត្រូវប្រកួតជាមួយ ក្រូអាត ដណ្ដើមយកលេខ៣ ហើយក្រុមនេះបានក្លាយជាក្រុមនៅតំបន់អាហ្វ្រិកដំបូងគេដែលបានឡើងមកកាន់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក។​

ការប្រកួតរវាង ម៉ារ៉ុក និងបារាំង
ការប្រកួតរវាង ម៉ារ៉ុក និងបារាំង
កីឡាករ Sofyan Amrabat
កីឡាករ Sofyan Amrabat

អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖

ខ្ញុំត្រូវគេប្រាប់ថាប្រធានាធិបតីបារាំង លោក Emmanuel Macron បានទៅសួរសុខទុក្ខកីឡាករម៉ារ៉ុកដល់បន្ទប់បន្ទាប់ពីការប្រកួតចប់ និងប្រាប់ Softyan Amrabat ថាគេជាខ្សែបម្រើល្អផ្ដាច់គេនៅព្រឹត្តិការណ៍នេះ នៅនឹងមុខកីឡាករផ្សេងទៀតតែម្ដង។

អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T