បារាំង៖ លោក Nasser Al-Khelaifi បានបង្ហើបចំៗថា ក្លិប Paris Saint-Germain ក៏ជាក្លិបមួយក្នុងចំណោមក្លិបជាច្រើនដែលចង់ទិញយក ខ្សែបម្រើ Jude Bellingham ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bellingham ដែលលេងឲ្យជម្រើសជាតិអង់គ្លេស កំពុងក្លាយជាតារាឆ្នើមដ៏លេចធ្លោក្នុងក្រុម ដោយគេបានស៊ុតបញ្ចូលទី១គ្រាប់ហើយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក និងបានរួមចំណែកជួយ អង់គ្លេស ឲ្យឡើងដល់វគ្គ៨ក្រុមផងដែរ។

ក្នុងនោះ ក៏លេចឮពាក្យចចាមអារ៉ាមថា ក្លិបធំៗដូចជា Real Madrid, Manchester City និងក្លិបជាច្រើនទៀតកំពុងចាប់អារម្មណ៍លើកីឡាករវ័យក្មេងរូបនេះ។

លោក Nasser Al-Khelaifi បាននិយាយពី Bellingham ថា៖
គេជាកីឡាករដ៏អស្ចារ្យ។ គេជាកីឡាករល្អផ្ដាច់គេម្នាក់នៅការប្រកួតបាល់ទាត់ពិភពលោក។ គេពិតជាស្ងៀមស្ងាត់ និងមានទំនុកចិត្ត...គ្រប់គ្នាសុទ្ធតែចង់បានគេ អ៊ីចឹងហើយខ្ញុំមិនលាក់បាំងទេ។ ខ្ញុំគោរព Dortmund ដូច្នេះអ្នកណាចង់បាន Bellingham ត្រូវនិយាយជាមួយ BVB ។

ប្រភព៖ sportskeeda