អ៊េមណាស់! Goncalo Ramos រកបាន ៣ គ្រាប់ឱ្យព័រទុយកាល់ ក្លាយជាកីឡាករដំបូងដែលរកបាន hat-trick នៅ WC ឆ្នាំនេះ(មានវីដេអូ)

//s9.kh1.co/0f/0f7ccad2fb352565fff9d9bf894f2c0dd1662768.jpg
កីទ្បា

 ០៧-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

Goncalo Ramos រកបាន ៣ គ្រាប់ឱ្យព័រទុយកាល់ ក្លាយជាកីឡាករដំបូងដែលរកបាន hat-trick នៅ WC ឆ្នាំនេះ

បរទេស៖ Goncalo Ramos ខ្សែប្រយុទ្ធរបស់ព័រទុយកាល់ក្លាយជាកីឡាករដំបូងដែលរកបាន hat-trick នៅ WC Qatar 2022 នេះ បន្ទាប់ពីយប់មិញរូបគេរកបាន ៣គ្រាប់ទល់នឹង ស្វ៊ីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោកទល់នឹង ស្វ៊ីស យប់មិញ Ramos ទទួលបានសេចក្តីទុកចិត្តពីសំណាក់អ្នកចាត់ការលោក Fernando Santos ឱ្យជាប់ជម្រើសដំបូងជំនួសរៀមច្បង Cristiano Ronaldo។

ក្នុងនោះខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរបស់ Benfica ពិតជាធ្វើបានល្អមែនទែន ដោយរូបគេស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង និង assist ១ ជួយឱ្យ ព័រទុយកាល់ យកឈ្នះ ស្វ៊ីស ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

តាមរយៈការរកបាន ៣ គ្រាប់យ៉ាងអស្ចារ្យនេះ Ramos បានជួយឱ្យ ព័រទុយកាល់ កក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមជាផ្លូវការ ហើយរូបគេបានក្លាយជាកីឡាករដំបូងដែលអាចរកបានគ្រាប់ hat-trick ប្រចាំព្រឹត្តិការណ៍ World Cup ២០២២នេះ។

គួរបញ្ជាក់ថា ក្រុមព័រទុយកាល់ នឹងត្រូវឡើងទៅជួបក្រុម ម៉ារ៉ុក នៅវគ្គ ៨ ក្រុមចុងក្រោយ នៅថ្ងៃទី ១0 ខែ ធ្នូ ឆ្នាំ ២០២២ ខាងមុខ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T