ថាម៉េចខ្លះ? van Dijk និយាយពី Messi បែបនេះ មុនប៉ះគ្នាវគ្គ៨ក្រុម

//s9.kh1.co/89/892f61ee72bddcd67feeba7edfa06e6c4e37cbdc.jpg
កីទ្បា

 ០៧-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

van Dijk និយាយពី Messi មុនប៉ះគ្នាវគ្គ៨ក្រុម

កាតា៖ ខ្សែការពារ Virgil van Dijk បានកោតសរសើរថា ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន Lionel Messi ជាកីឡាករដ៏ល្អផ្ដាច់គេម្នាក់ មុនប៉ះគ្នានៅវគ្គ៨ក្រុម ពានរង្វាន់បាល់ទាត់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Virgil van Dijk និង Lionel Messi 
ខ្សែការពារ Virgil van Dijk និង Lionel Messi 

​ van Dijk បានជួយឲ្យក្រុមជម្រើសជាតិ ហូឡង់ ឡើងដល់វគ្គ៨ក្រុម បន្ទាប់ពីយកឈ្នះ អាមេរិក រួចមក ខណៈដែល អាហ្សង់ទីន បានយកឈ្នះ អូស្ត្រាលី នៅវគ្គ១៦ក្រុម។

ក្រុមជម្រើសជាតិ ហូឡង់
ក្រុមជម្រើសជាតិ ហូឡង់
ក្រុមជម្រើសជាតិ អាហ្សង់ទីន
ក្រុមជម្រើសជាតិ អាហ្សង់ទីន

​ ថ្លែងមុនប៉ះគ្នា van Dijk បាននិយាយថា៖

គេ (Messi) ជាកីឡាករល្អផ្ដាច់គេម្នាក់គ្រប់ពេលវេលា។ ​វាជាកិត្តិយសមួយដែលបានលេងទល់នឹងគេ។ ប៉ុន្តែវាមិនមែនខ្ញុំ ទល់នឹងគេតែម្នាក់ទេ ឬ ហូឡង់ ទល់នឹងគេតែម្នាក់ទេ តែគឺ ហូឡង់ ទល់នឹង អាហ្សង់ទីន។ ហើយពួកគេមានកីឡាករជាច្រើនដែលសុទ្ធសឹងតែលំដាប់ពិភពលោក។

ខ្សែការពារ Virgil van Dijk
ខ្សែការពារ Virgil van Dijk
ខ្សែការពារ Virgil van Dijk

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T