Ronaldo ចេញមុខបដិសេធហើយ ជុំវិញព័ត៌មានដែលថារូបគេ គ្រោងចុះកុងត្រាលេងឲ្យក្លិបមួយនេះ

//s9.kh1.co/c2/c2f76658c4a5b86a785d22011ba77fce6226af16.jpg
កីទ្បា

 ០៧-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

Ronaldo ចេញមុខបដិសេធហើយ ជុំវិញព័ត៌មានដែលថារូបគេ គ្រោងចុះកុងត្រាលេងឲ្យក្លិបមួយនេះ

កាតា៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញមុខនិយាយថា ព័ត៌មានដែលថារូបគេ ​មានទំនាក់ទំនងផ្លាស់ទៅក្លិប Al Nassr របស់ អារ៉ាប៊ីសាអូឌីតនោះ គឺមិនមែនជាការពិតទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=400,h=500,q=100/b0/b037ae39e82e206540d25570065010208ec192ba.png

តារាឆ្នើមវ័យ៣៧ឆ្នាំខាងលើ បច្ចុប្បន្នជាកីឡាករដែលគ្មានក្លិបលេង បន្ទាប់ពីរូបគេសម្រេចចែកផ្លូវជាមួយក្លិបបិសាចកក្រហម Manchester United កាលពីខែវិច្ឆិកា កន្លងទៅនេះ ។

បន្ទាប់ពីចាកចេញពី Man UTD បានធ្វើឲ្យ Ronaldo មានព័ត៌មានលេចឮច្រើន ទាក់ទងនឹងក្លិបបន្ទាប់របស់រូបគេ ក្នុងនោះក៏មានដំណឹងចចាមអារ៉ាម ដែលលេចធ្លាយក្នុងពិភពបាល់ទាត់ កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះថា រូបគេបានយល់ព្រមចូលរួមជាមួយក្លិបអ្នកមាននៅអារ៉ាប៊ីសាអូឌីត Al Nassr ជាមួយនឹងកិច្ចព្រមព្រៀង ២០០លានអឺរ៉ូ(ឬប្រមាណ២០៩លានដុល្លារ) ក្នុង១រដូវកាល។

https://s9.kh1.co/__image/w=650,h=434,q=100/ce/ce2136d8466e2a22b227774b4289ae9f9e427a89.jpg

មិនត្រឹមតែប៉ុណ្ណោះ កាសែត Marca  របស់អេស្ប៉ាញបានចុះផ្សាយថា Ronaldo កៀកនឹងចុះហត្ថលេខា ជាមួយនឹងក្លិប Al Nassr នៅដើមខែក្រោយទៀតផង។

យ៉ាងណាមិញ ឆ្លើយតបទៅនឹងដំណឹងខាងលើ Ronaldo បានថ្លែងក្រោយបញ្ចប់ការប្រកួត ដែល ព័រទុយកាល់ យកឈ្នះ ស្វីស ៦-១ នៅវគ្គ១៦ក្រុមពាន World Cup យ៉ាងដូច្នេះថា៖

ទេ, វា​មិនមែនជាការពិតទេ

 Cristiano Ronaldo

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T