កាតា៖ ខ្សែបម្រើ James Maddison បាននិយាយថា មិត្តរួមក្រុមនៅជម្រើសជាតិ អង់គ្លេស គឺខ្សែការពារ Kyle Walker អាចបញ្ឈប់ Kylian Mbappe បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាគីលោក Gareth Southgate នឹងត្រូវជួបក្រុមមាន់គក បារាំង ដែលជាក្រុមការពារតំណែងជើងឯកនៅ វគ្គ៨ក្រុមនៅថ្ងៃទី១១ ខែធ្នូ នេះហើយ បន្ទាប់ពីបានយកឈ្នះ សេនេកាល់ ៣ ទល់នឹង០ នៅវគ្គ១៦ក្រុមរួចមក។

ក្នុងនោះ Mbappe ក៏ត្រូវបានគេស្គាល់ថាជាកីឡាករវ័យក្មេងកំពូលល្បឿន និងជាតារាឆ្នើមរបស់បារាំង ដែលគេបានស៊ុតបញ្ចូលទីបាន៥គ្រាប់ហើយ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។

Maddison បានថ្លែងកោតសរសើរ Walker ថា៖
គេ (Kylian Mbappe)ជាកីឡាករដ៏អស្ចារ្យ គឺជាកីឡាករល្អផ្ដាច់គេមួយរូបក្នុងលោក។ ខ្ញុំច្បាស់ថាពួកយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីព្យាយាមបញ្ឈប់គេ។ Kyle Walker បានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតទល់នឹង សេនេកាល់។ គេជាខ្សែការពារល្អផ្ដាច់គេម្នាក់ក្នុងលោក។ បើសិនមានអ្នកណាអាចបញ្ឈប់ Mbappe បានគឺខ្ញុំគិតថាជាគេហ្នឹងឯង។

ប្រភព៖ sportskeeda