លោក Keane បានរិះគន់ទង្វើរមួយនេះរបស់ប្រេស៊ីល ថាហាក់មិនផ្តល់ការគោរពដល់ក្រុមកូរ៉េខាងត្បូងទាល់តែសោះ

//s9.kh1.co/4f/4f53cbf420ccb50927329f4f6ee144a5dbc788b6.jpg
កីទ្បា

 ០៦-ធ្នូ-២០២២ ២ល្ងាច · មួយឆ្នាំមុន

លោក Keane បានរិះគន់ទង្វើរមួយនេះរបស់ប្រេស៊ីល ថាហាក់មិនផ្តល់ការគោរពដល់ក្រុមកូរ៉េខាងត្បូងទាល់តែសោះ

បរទេស៖ វីរបុរស Manchester United លោក Roy Keane បានធ្វើការរិះគន់ទៅកាន់កីឡាករប្រេស៊ីល និងអ្នកចាត់ការលោក Tite ថាពួកគេហាក់មិនផ្តល់ការគោរពដល់កូរ៉េខាងត្បូង ដែលជាក្រុមគូប្រជែងទាល់តែសោះ បន្ទាប់ពីពួកគេនាំគ្នារាំចំពោះការអបអរគ្រាប់បាល់របស់ពួកគេយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករប្រេស៊ីល
កីឡាករប្រេស៊ីល

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup យប់មិញ ក្រុមរហស្សនាមសាំបា ប្រេស៊ីល បានទទួលជ័យជម្នះទៅលើក្រុម កូរ៉េខាងត្បូង យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ១។

ដែលក្នុងនោះ ៤ គ្រាប់របស់ក្រុមសាំបាគឺរកបានដោយ Vinicius Jr. នៅនាទីទី ៧, Neymar នៅនាទីទី ១៣(P), Richarlison នៅនាទីទី ២៩ និងចុងក្រោយខ្សែបម្រើ Lucas Paqueta រកបាននៅនាទីទី ៣៦, ចំណែក ១គ្រាប់របស់កូរ៉េខាងត្បូង គឺរកបានដោយកីឡាករ Paik Seung-ho នៅនាទីទី ៧៦។

កីឡាករប្រេស៊ីល និងលោក Tite
កីឡាករប្រេស៊ីល និងលោក Tite

ខណៈនៅក្នុងការប្រកួតនោះផងដែរ គេឃើញកីឡាកររបស់ប្រេស៊ីលទាំងអស់ហាក់មានភាពសប្បាយរីករាយជាខ្លាំង ជាពិសេសបន្ទាប់ពីពួកគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនីមួយៗ, ជាមួយគ្នានេះពួកគេបានធ្វើការអបអរតាមរយៈការរាំចង្វាក់សាំបា ដែលគេដឹងថា វាជាទម្លាប់ទៅហើយសម្រាប់កីឡាករប្រេស៊ីលក្នុងការធ្វើបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Keane បានបង្ហាញនូវគំនិតទុទិដ្ឋិនិយម ដោយលោកមើលឃើញទង្វើរបែបនេះ ថាជាការមិនគោរពទៅដល់គូប្រកួតទាល់តែសោះសម្រាប់ក្រុម ប្រេស៊ីល។

លោក Roy Keane
លោក Roy Keane

ទាក់ទងនឹងរឿងខាងលើ, លោក Keane បានថ្លែងប្រាប់ The ITV យ៉ាងដូច្នេះថា៖

ខ្ញុំមិនអាចជឿចំពោះអ្វីដែលខ្ញុំបានឃើញនោះទេ។ ខ្ញុំមិនដែលបានឃើញការរាំច្រើនបែបនេះពីមុនមកទេ។ វាមើលទៅដូចជាកំពុងទស្សនានៅក្នុងកម្មវិធីរាំ Strictly។ ខ្ញុំគិតថា វាជាការរាំមួយដែលមិនផ្តល់ការគោរពទៅឱ្យគូប្រជែង ដូចដែលពួកគេស៊ុតបញ្ចូលទីរាល់ដងឡើយ។... វាមើលទៅដូចជាមិនផ្តល់ការគោរពទាល់តែសោះ។ សូម្បីតែអ្នកចាត់ការរបស់ពួកគេក៏ចូលរួមនៅក្នុងការរាំនោះដែរ។ ខ្ញុំមិនចូលចិត្តវាទាល់តែសោះ៕

លោក Roy Keane

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T