សល់លុយពេក T.O.P ជះលុយទៅដើរក្រៅភពជាមួយនឹងមហាសេដ្ឋី

//s9.kh1.co/1e/1ecb04d40d8f1a99a406483e933092448033292b.jpg
តារា & កម្សាន្ដ

 ០៦-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

២០២៣។

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខនៅថ្ងៃទី 6 ខែធ្នូ តារាចម្រៀងរ៉េប T.O.P  Big Bang នឹងចូលរួមជាមួយមហាសេដ្ឋី សហគ្រិនជប៉ុន Yusaku Maezawa ក្នុងការធ្វើដំណើរទៅកាន់អវកាសនៅឆ្នាំ ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមបានរាយការណ៍នៅថ្ងៃនេះថា T.O.P នឹងចូលរួមជាមួយ Maezawa ជាអ្នកចូលរួមម្នាក់ក្នុងចំណោម ៨ នាក់សម្រាប់គម្រោង «#dearMoon» ដែលជាបេសកកម្មដឹកនាំដោយ Maezawa ក្នុងភាពជាដៃគូជាមួយ SpaceX របស់ Elon Musk ។

ក្នុងឆ្នាំ ២០១៨ Maezawa បានប្រកាសថាលោកមានគម្រោងដឹកនាំបេសកកម្មស៊ីវិលលើកដំបូងទៅកាន់ឋានព្រះច័ន្ទជាមួយនឹងគម្រោង «#dearMoon» នៅឆ្នាំ ២០២៣។ ទន្ទឹមនឹងការប្រកាសនោះ Maezawa បានបង្ហាញថាដៃគូរបស់លោកនឹងត្រូវបានជ្រើសរើសដោយផ្អែកលើបុគ្គលដែលមានទេពកោសល្យ និងមានឥទ្ធិពលមកពីជុំវិញពិភពលោក។

បន្ទាប់មកនៅដើមខែកញ្ញាឆ្នាំនេះ Maezawa បានបង្ហោះរូបថតនៅលើ SNS របស់គាត់ជាមួយ T.O.P និង Lee Byung Hun ទទួលបានការចាប់អារម្មណ៍។ ជាមួយគ្នានេះដែរ នៅថ្ងៃទី ៥ ខែធ្នូ លោក Yusaku Maezawa បាននិយាយនៅលើ Twitter នឹងប្រកាសដំណឹងដ៏ធំមួយអំពីព័ត៌មាន លំហអាកាសប្រហែលថ្ងៃត្រង់ ថ្ងៃទី ៨ ខែធ្នូ ហេតុដូច្នេះ ទន្ទឹមរង់ចាំទាំងអស់ពីព័ត៌មានលម្អិត៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖ 

T.O.P 
T.O.P 
Elon Musk និង Yusaku Maezawa
Elon Musk និង Yusaku Maezawa
Yusaku Maezawa
Yusaku Maezawa
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T