ទិដ្ឋភាពរោងការចៅស្រីបន្ទាប់របស់ ឯកឧត្តម ជា សុផារ៉ា រៀបចំគគ្រឹកគគ្រេង

//s9.kh1.co/46/468d12efd2986e67d37686fa3f3227e46c1b2a59.jpg
សង្គម

 ០៥-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

មិនឲ្យចាញ់គ្នាប៉ុន្មានឡើយ មកមើលទិដ្ឋភាពក្នុងរោងការរបស់ចៅស្រីបន្ទាប់របស់ ឯកឧត្តម ជា សុផារ៉ា ក៏រៀបចំគគ្រឹកគគ្រេង

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូននៅចាំ ព្រោះកក្រើកស្ទើរមួយប្រទេស ដោយគេឯងនាំគ្នាស្ញប់ស្ញែងនិងកោតសរសើរពី ការរៀបចំពិធីមង្គលការប្រៀបដូចជាឋានសួគ៌លើដី របស់ចៅស្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាមួយនឹង កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង ម្ចាស់ជីបម៉ុងគ្រុប ដែលគ្រួសារសងខាងសុទ្ធតែជាគ្រួសារលំដាប់ជាន់ខ្ពស់ទាំងអស់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រំលងបាន៥ខែ មិនទាន់បាត់ល្បីពីភព្វសំណាងរបស់គូស្វាមីភរិយាវ័យក្មេងមួយគូនេះផង ពេលនេះ មហាជននាំគ្នាចាប់អារម្មណ៍នឹងពិធីមង្គលការចៅស្រីបន្ទាប់របស់ ឯកឧត្តម ជា សុផារ៉ា ជាពិធីមង្គលការកូនស្រីរបស់ លោកជំទាវ ជា សុផាកន្នី និង ឯកឧត្តម អ៊ាង សុផល្លែត ជារដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ជាមួយនឹងកូនប្រុសរបស់ លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ។

គួរបញ្ជាក់ផងដែរថា ពិធីមង្គលការនេះនឹងរៀបចំឡើងនៅថ្ងៃទី ០៤-០៥ ខែធ្នូ នៅភូមិគ្រឹះរបស់ឯកឧត្តម ជា សុផារ៉ា ដោយការរៀបចំពិសារអាហារពេលល្ងាចនឹងប្រារព្ធធ្វើនៅ OCIC តួយ៉ាង ពិធីមង្គលការចៅស្រីបន្ទាប់មិនឲ្យចាញ់ចៅស្រីដំបូងឡើយ រៀបចំដូចពិភពផ្កា ស្រស់ស្អាតខ្លាំងមិនធម្មតាឡើយ ឃើញហើយសមនឹងឈ្មោះថាជាពិធីមង្គលការធំប្រចាំឆ្នាំមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ទិដ្ឋភាពក្នុងមង្គលការចៅស្រីបន្ទាប់របស់ ឯកឧត្តម ជា សុផារ៉ា

ចុចនៅទីនេះ ដើម្បីមើលរូបភាពបន្ថែម ៖ 

(1) One Memory - Posts | Facebook

(1) Facebook

(1) Best Solution - Posts | Facebook

(1) One Memory - Posts | Facebook

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T