ក្លិបមួយនេះចាប់អារម្មណ៍ចុះកុងត្រាយក Ronaldo រយៈពេលបីខែ ក្រោយផ្ដាច់កុងត្រាជាមួយ Man UTD

//s9.kh1.co/cd/cd741b14937b63e77a987b8287f5165eb51ab113.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០២២ ២ល្ងាច · មួយឆ្នាំមុន

ក្លិបមួយនេះចង់ទាក់ទងយក Ronaldo ទៅរួមក្រុម

ប្រេស៊ីល៖ ក្លិបនៅប្រេស៊ីល Flamengo ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅរួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo មិនទាន់មានក្លិបលេងនោះឡើយបន្ទាប់ពីកាលពីពេលថ្មីៗនេះ Manchester United បានប្រកាសផ្ដាច់កុងត្រារូបគេដោយសារបញ្ហាចម្រូងចម្រាសក្នុងកិច្ចសម្ភាសន៍ដែលគេបានរិះគន់ក្លិប។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

សារព័ត៌មាន Veja បានផ្សាយថា Flamengo កំពុងតាមដានស្ថានភាពម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះផងដែរ ដោយចង់បាន Ronaldo រយៈពេលបីខែ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ Flamengo ពុំទាន់បានធ្វើការពិភាក្សាណាមួយជាមួយភ្នាក់ងាររបស់ប្រធានក្រុមជម្រើសជាតិព័រទុយកាល់នេះឡើយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ឥលូវនេះ Ronaldo កំពុងមមាញឹកនឹងការជួយក្រុមជម្រើសជាតិព័រទុយកាល់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយបានយកឈ្នះ ហ្កាណា ៣ ទល់នឹង២ កាលពីថ្ងៃទៅ២៤ខែវិច្ឆិកាកន្លងទៅនេះ៕

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T