ចង់ដឹងទេ តើ វណ្ណដា អាចរកបានប៉ុន្មានពីបទ «Time To Rise» ចំនួនទស្សនាដល់ទៅ 100M?

//s9.kh1.co/ab/abcace2ac884439ecc3e7903e3afb7833e9e6ba9.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

ចង់ដឹងទេ តើតារារ៉េប វណ្ណដា អាចរកចំណូលបានប៉ុន្មានពីបទ «Time To Rise» ដែលមានចំនួនអ្នកទស្សនាដល់ទៅ 100Mដង

រាជធានីភ្នំពេញ ៖ មហាជនខ្មែរនាំគ្នាភ្ញាក់ព្រឺត ក្រោយបទចម្រៀងស្នាដៃកូនខ្មែរ «Time To Rise» របស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា ទទួលបានការទស្សនាដល់ទៅ១០០លានដងលើ YouTube ដែលបទចម្រៀងមួយនេះ បានចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ បើគិតមកដល់បច្ចុប្បន្នគឺរយៈពេលជាង១ឆ្នាំ ប៉ុន្តែទទួលបានការទស្សនាច្រើនមិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនោះក៏មាន បងប្អូនមួយចំនួនតូចចង់ដឹងចង់ឮខ្លាំង ថាតើ តារារ៉េប វណ្ណដា អាចរកចំណូលបានប៉ុន្មានក្នុងបទចម្រៀងមួយនេះ ដែលមានអ្នកទស្សនាដល់ទៅជាង១០០លានដងនោះ?។

តួយ៉ាង នេះបើយោងវេបសាយ Times International បានចែករំលែកថា ឆាណែលផ្លូវការរបស់អ្នកសិល្បករ ដែលស្ថិតនៅក្នុងប្រភេទ Videos monetized through Content ID អាចរកចំណូលបាន ០.៨៧ដុល្លារ ក្នុងការចូលទស្សនា1000ដង។ ដូច្នេះសម្រាប់ការទស្សនា ១០០លានដងនោះ តារារ៉េប វណ្ណដា អាចរកចំណូលបានប្រហែល ៨៧០០០ដុល្លារឯណោះ ប៉ុន្តែ ដោយសារមានការសហការពីក្រុមហ៊ុនដៃគូតន្រ្តី Warner Music និងបារមីនោះ ចំណូលប្រហែលជាងពាក់កណ្តាលត្រូវបែងចែកទៅអោយក្រុមហ៊ុនដៃគូតន្រ្តី ដែលបានទិញចំរៀងរបស់លោកយកទៅចែកចាយបន្ត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា
  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា
  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា
  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា
  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា
  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា

ប្រភព ៖ BeeTube News

វណ្ណដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T