ជឿជាក់ណាស់! គ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ បោះសម្ដីយ៉ាងគគ្លើនថា អត់ខ្លាចក្រុមណាទាំងអស់ អត់ខ្លាចសូម្បីប្រេស៊ីល

//s9.kh1.co/9c/9c68b45ff13c2b630b01c1001a7449d9d5ae02c0.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

គ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ បោះសម្ដីយ៉ាងគគ្លើនថា អត់ខ្លាចក្រុមណាទាំងអស់ អត់ខ្លាចសូម្បីប្រេស៊ីល

កាតា៖ គ្រូបង្គោលក្រុមជម្រើសជាតិស៊ែប៊ី លោក Dragan Stojkovic បានថ្លែងកាលពីថ្ងៃពុធថា ក្រុមរបស់គាត់ អត់ខ្លាចអ្នកណាទាំងអស់ ខណៈមុនប៉ះក្រុមសាំបាប្រេស៊ីល ក្នុងជំនួបបើកឆាកពូល G ព្រឹត្តិការណ៍ World Cup នៅយប់នេះ វេលាម៉ោង២រំលងអធ្រាត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=620,h=445,q=100/7f/7f15edef16c133ec126ca0d99445d1e1339b54cb.jpg

ទោះជាយ៉ាងណាក៏ដោយក៏ លោក Dragan Stojkovic ក៏បានទទួលស្គាល់ពីគុណភាពរបស់ ក្រុមប្រេស៊ីលផងដែរ ដោយលោកបាននិយាយថា៖

ប្រេស៊ីលគឺជាក្រុមដ៏អស្ចារ្យមួយ។ សម្រាប់ខ្ញុំ វាជាជំនាន់មាសនៅពេលនេះ ហើយយើងរំពឹងថាជាការប្រកួតដ៏លំបាកមួយ ប៉ុន្តែយើងត្រូវតែផ្តោតលើបាល់ទាត់របស់យើង ហើយព្យាយាមធ្វើជាគូប្រកួតដ៏ល្អ។

 លោក Dragan Stojkovic 

គួររម្លឹកដែរថា ស៊ែប៊ី បានធ្លាក់ចេញពីវគ្គចែកពូល កាលពី៤ឆ្នាំមុន ក្រោមថ្វីជើងក្រុមប្រេស៊ីលនេះឯង។ ប៉ុន្តែទោះជាត្រូវជួបគ្នាលើកនេះ ទៀត ក៏លោក Dragan Stojkovic មិនញញើតនឹងប្រេស៊ីលដែរ ដោយលោកបានថ្លែងយ៉ាងដូច្នេះថា៖

យើងមិនខ្លាចនរណាទាំងអស់នៅលើលោកនេះ អត់ខ្លាចសូម្បីប្រេស៊ីល។ ពួកយើងគ្មានអ្វីត្រូវខ្លាច។

លោក Dragan Stojkovic 
https://s9.kh1.co/__image/w=650,h=366,q=100/76/76e3904698020cc9a1e48ad2c08277b3c83716dc.jpg

ប្រភព AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T