បរទេស៖ គ្រូបង្គោលក្រុម ហ្គណា លោក Otto Addo បាននិយាយថា លោកមិនបានខ្វាយខ្វល់ ពីរឿងរ៉ាវរបស់ Cristiano Ronaldo នោះទេ អ្វីដែលលោកគិតនោះ គឺការឈ្នះការប្រកួតប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រុមហ្គាណា នឹងត្រូវប៉ះជាមួយ ក្រុមបច្ចខែល ព័រទុយកាល់ នាយប់នេះ វេលាម៉ោង១១:០០នាទី ដែលជាជំនួប ព្រឹត្តិការណ៍ World Cup ក្នុងពូល H ។
ជាមួយគ្នានេះ មុនការប្រកួតមកដល់ គ្រូរបស់ក្រុមហ្គាណា លោក Addo ក៏បានអញ្ជើញ ឲ្យចូលរួមកម្មវិធីសន្និសីទកាសែត ដោយពេលនោះ លោកគ្រូត្រូវបានគេសួរទាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់ Ronaldo ស្រាប់តែលោកគ្រូបានតបថា៖
ខ្ញុំមិនដឹងទេ ហើយនិយាយឲ្យស្មោះត្រង់ចុះ គឺខ្ញុំអត់ខ្វល់។ វាមិនមែនជាបញ្ហារបស់ពួកយើងទេ ហើយខ្ញុំក៏មិនគិតថា វាជាបញ្ហាដែរ។ គ្រប់គ្នាចង់ឈ្នះការប្រកួត។

ប្រភព៖ AF