ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បរទេស៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ តារាសម្តែងប្រុសវ័យក្មេង Tom Holland និងតារាស្រី Zendaya បានមានទំនាក់ទំនង ស្រលាញ់គ្នា រហូតដល់ស៊ីជម្រៅ ដល់ថ្នាក់អ្នកទាំងពីរ បានរើមកនៅជាមួយគ្នា ក្នុងដំបូលផ្ទះតែមួយទៀតផង។
ជាក់ស្តែង ឥឡូវនេះវាត្រូវបានគេរាយការណ៍ថាពួកគេកំពុងរៀបចំផែនការសម្រាប់អនាគត គូស្នេហ៍តារារូបនេះ កំពុងតែមានគម្រោង សាងគ្រួសារជាមួយគ្នា ថ្វីត្បិតតែ បានមើលចិត្ត ត្រឹមរយៈពេលខ្លី ប៉ុន្មានឆ្នាំក៏ដោយ។
អ្វីដែលចាប់អារម្មណ៍ អ្នកខាងក្នុងជិតស្និទ្ធនឹងគូស្នេហ៍និយាយថាពួកគេហាក់ដូចជា ស៊ីជម្រៅ និងរឹងមាំទៅនឹងទំនាក់ទំនងរបស់អ្នកទាំងពីរ យោងតាម Us Weekly ដោយបន្ថែមថា ពួកគេទាំងពីរស្ថិតនៅកំពុងរៀបចំផែនការសម្រាប់អនាគតពិតប្រាកដជាមួយគ្នា៕
ប្រភព៖ justjaredjr
សូមទស្សនារូបភាពខាងក្រោម៖



