មិត្ត ១០ ប្រភេទ ដែលយើងគួរថែរក្សា

//s9.kh1.co/36/3616b4a5d544a8d661e0caeef48d0f0ee4898bbf.jpg
យុវវ័យ

 ២៤-វិច្ឆិកា-២០២២ ២ល្ងាច · មួយឆ្នាំមុន

មិត្ត​ ១០ ​ប្រភេទ​ដែល​យើង​គួរ​ថែរក្សាឲ្យបានល្អ ប្រសិនបើការរាប់អានរបស់ពួកគេធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើង!

យល់ដឹង៖ ជាការពិត ឈ្មោះថាមិត្ត ​ជា​វត្ថុ​ដ៏សំខាន់មួយដែលមិនអាចខ្វះបាននៅ​ក្នុង​ជីវិត។ ព្រោះក្រៅពីសមាជិកគ្រួសារ សាច់ញាតិបងប្អូន មានតែមិត្តភក្ដិនោះហើយ ដែលអាចឲ្យយើងទីពឹងពាក់គេបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះខាង​ក្រោម​នេះ ​ជា​មិត្ត​ ១០ ​ប្រភេទ​ដែល​យើង​គួរ​ថែរក្សាឲ្យបានល្អ ប្រសិនបើការរាប់អានរបស់ពួកគេធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើង៕

រូបតំណាង
រូបតំណាង

១.មិត្តភក្តិដែលមានពេលវេលាសម្រាប់គ្នាទៅវិញទៅមក

មិត្តភក្តិដែលមានពេលវេលាសម្រាប់យើង ហើយយើងតែងតែមានពេលសម្រាប់មិត្តម្នាក់នេះ ដោយយើងតែងតែអាចលៃលកពេលវេលាឲ្យគ្នាបាន ឬពេលវេលាដែលយើងត្រូវការសុំជំនួយ មិត្តម្នាក់នេះនឹងមានពេលសម្រាប់យើងជានិច្ច ហើយគេតែងតែមកជួយយើង។

២.មិត្តដែលផ្តល់បេះដូងដល់យើង

មិត្តម្នាក់ដែលផ្តល់បេះដូងដល់យើងក្នុងរឿងផ្សេងៗ ត្រូវបានគេនិយាយយ៉ាងសាមញ្ញថា សុខចិត្តលះបង់អ្វីមួយដើម្បីជួយយើងក្នុងពេលដែលយើងត្រូវការ។

៣.មិត្តដែលជឿលើយើង

មិត្តល្អជឿជាក់លើយើង គាំទ្រយើងគ្រប់រឿង មិនសង្ស័យយើង នោះជាអ្វីដែលអ្នកគួររក្សាឲ្យបានល្អ។

៤.មិត្តភក្ដិដែលត្រៀមនឹងនៅជាមួយអ្នក នៅពេលអ្នកមានបញ្ហា

ជាការពិតណាស់ មិត្តភក្តិមិនអាចដោះស្រាយបញ្ហាទាំងអស់របស់យើងបានទេ។ ប៉ុន្តែយ៉ាងហោចណាស់ នៅថ្ងៃមិនល្អរបស់យើង មានមិត្តល្អនឹងនៅក្បែរយើងនោះគ្រប់គ្រាន់ហើយ។

៥.មិត្តភក្តិដែលលើកទឹកចិត្តយើងនៅថ្ងៃមិនល្អ

មនុស្សគ្រប់រូបមានថ្ងៃមិនល្អរៀងៗខ្លួន តែមិត្តដែលល្អនឹងគាំទ្រយើងឆ្លងកាត់ថ្ងៃអាក្រក់នោះ ពួកគេនឹងមានការយល់ចិត្ត ការផ្ដល់កម្លាំងចិត្តជាមួយយើង។

៦.មិត្តភក្តិដែលណែនាំយើងឲ្យទទួលបានជោគជ័យ

វាប្រហែលជាមិនមែនជាបញ្ហាលុយទេ ប៉ុន្តែប្រហែលជាវាគ្រាន់តែជាការលើកទឹកចិត្ត ដែលជួយគាំទ្រយើងឲ្យរីកចម្រើន គាំទ្រតាមរបៀបដ៏ល្អណាមួយ។

៧.មិត្តភក្តិដែលប្រាប់យើងពីការពិត

មិត្តមិនកុហក មិត្តល្អដែលតែងតែប្រាប់យើងពីការពិត ទោះបីជាការពិតប្រហែលជាមិនច្រើនដូចដែលយើងចង់ឮក៏ដោយ តែគេនឹងរំឮកយើង នោះហើយជាមិត្តដ៏គួរឲ្យសេពគប់បំផុត។

៨.មិត្តដែលយល់ពីអារម្មណ៍របស់យើង

មិត្ត​ដែល​យល់​ពី​អារម្មណ៍ និង​អាច​ទ្រាំទ្រ​នឹង​អារម្មណ៍​របស់​យើង​ក្នុង​កម្រិត​ជាក់លាក់​មួយ ពួក​គេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ល្អ​ណាស់ ហើយយើងគួរតែរក្សាពួកគេ។

៩.មិត្តដែលមិនយករឿងយើងទៅនិយាយបន្ត

ជារឿយៗ យើងតែងតែពិភាក្សាអំពីបញ្ហាផ្សេងៗជាមួយមិត្តភក្តិដែលយើងទុកចិត្ត។ ហើយនៅពេលដែលនិយាយរួចជាមួយគ្នាហើយ មិត្តនោះមិនយករឿងយើងទៅនិយាយជាមួយអ្នកផ្សេងទៀត នោះមានន័យថា គេជាមិត្តដែលស្មោះត្រង់ជាមួយយើង។

១០.មិត្ត​ដែល​ចិត្ត​នៅ​ជិត ទោះ​បី​ខ្លួន​នៅ​ឆ្ងាយ

មិត្តល្អចុងក្រោយ នឹង​រក្សា​ទំនាក់​ទំនង​ជាមួយ​យើង​ជានិច្ច ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ដោយ ប៉ុន្តែបេះដូងរបស់យើងនៅតែជិតស្និទ្ធ មិត្តភាពពិតមិនត្រូវបានវាស់ដោយចម្ងាយនោះទេ។

យ៉ាងណាមិញ ប្រសិនបើអ្នក​មាន​មិត្តទាំង ​១០ ​ប្រភេទ​នេះនៅក្បែរខ្លួនរាល់ថ្ងៃ ចូរ​រក្សា​ពួកគេ​ឲ្យ​បាន​ល្អ។ ម្យ៉ាងទៀត កុំភ្លេចធ្វើជាមិត្តបែបនេះសម្រាប់ពួកគេវិញផង។

ប្រភព៖ sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T