មនុស្ស​បើនិយាយ​តែ​បញ្ហា​ ៣ នេះ​ពេញ​មួយថ្ងៃ យក​ល្អ​ គួរនៅ​ឆ្ងាយពីពួកគេ!

//s9.kh1.co/4f/4f2d91fb1c38899324a8cd3bf1dfbb9a7c6cc366.jpg
យុវវ័យ

 ១៥-កុម្ភៈ-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ជោគវាសនារបស់មនុស្សម្នាក់ ជារឿយៗត្រូវបានលាក់នៅក្នុងពាក្យសម្ដីនិងទង្វើរបស់ពួកគេ។ អ្នក​ដែល​និយាយ​ដោយ​មិន​បាន​គិត​នៅ​ទី​បំផុត នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ខ្លាំង​ ចំពោះ​ពាក្យ​សម្ដី​របស់​ខ្លួន។

យល់ដឹង៖ មនុស្ស​ពេល​ប្រាស្រ័យ​ទាក់ទង​គ្នា ជា​ពិសេស​ពេល​និយាយ​គ្នា​ជា​ញឹក​ញាប់​ អាច​មើល​ឃើញ​ពី​ភាព​ថ្លៃថ្នូរ និង​គុណ​សម្បត្តិ​របស់​មនុស្សទៅវិញទៅមក។ មនុស្សដែលមានសេចក្តីថ្លៃថ្នូរ កម្រិតវប្បធម៌ខ្ពស់ តែងតែយកចិត្តទុកដាក់លើអារម្មណ៍អ្នកដទៃ ពាក្យសម្តីអាចធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ការពិតទៅក៏មានមនុស្សដែលមិនដែលយកចិត្តទុកដាក់លើអ្នកដទៃ និយាយដោយមិនដឹងពីរបៀបរក្សាចម្ងាយ និយាយដោយមិនគិត ឲ្យតែដាក់គូទ គឺដាក់មាត់។

ខាងក្រោមជា​បញ្ហា​ ៣ ​យ៉ាង ​ដែល​មនុស្ស​បែប​នេះ​តែង​តែ​វិលវល់ ហើយ​បើ​ស្គាល់​មនុស្ស​បែប​នេះ សូម​ព្យាយាម​នៅឆ្ងាយឲ្យ​បាន​ឆាប់ គឺកាន់តែល្អ។

១.ចូលចិត្តលូកដៃក្នុងរឿងអ្នកដទៃ

ជីវិតនេះ ប្រហែលជាមានមនុស្សច្រើន ដែលចូលចិត្តលូកដៃក្នុងកិច្ចការអ្នកដទៃ។ មានរឿងដែលគួរចងចាំ ប៉ុន្តែតែងតែមាត់លឿនជាងខួរក្បាល នោះមិនហៅថាមនុស្សនិយាយត្រង់ទេ គេហៅថាមនុស្សខ្វះការគិត។

មនុស្ស​និយាយ​ត្រង់​ គឺ​ជា​មនុស្ស​ដែល​មាន​អ្វី​និយាយនោះ ​គឺ​ជា​មនុស្ស​ស្មោះ​ត្រង់​ដែលមានពាក្យ​សម្ដី​មិន​ធ្វើ​បាប​អ្នក​ដទៃ។ ហើយមនុស្សដែលចូលចិត្តរញ៉េរញ៉ៃ តែងតែជាមនុស្សដែលចូលចិត្តមើលរឿងតាមទស្សនៈរបស់ខ្លួន ដរាបណាមានអ្វីមួយមិនចូល នោះពួកគេនឹងមិនសប្បាយចិត្តភ្លាមៗ។ បើមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយមនុស្សបែបនេះ បន្ទាប់ពីបានស្និទ្ធស្នាលហើយ ខ្លាចថា បើអ្នកធ្វើបាបគេដោយចៃដន្យ អ្នកនឹងមិនមានសេចក្តីសុខឡើយ។

រូបតំណាង
រូបតំណាង

២.តាមដានរឿងឯកជនរបស់អ្នកដទៃ

រឿងឯកជនរបស់អ្នកដទៃ ទោះជាដឹងក៏ដោយ កុំនិយាយដោយចៃដន្យ ដឹងពីរបៀបទុកមុខឲ្យអ្នកដទៃ គឺរក្សាលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នក។ មនុស្សគ្រប់រូបតែងតែមានរឿងដែលពិបាកនិយាយ ហើយមិនចង់ឲ្យមនុស្សច្រើនដឹង ប៉ុន្តែមានមនុស្សគិតថា វាសប្បាយក្នុងការនិយាយរឿងគ្រួសារអ្នកដទៃ។ ការ​និយាយ​ជា​ឯកជន​អំពី​អ្នក​ដទៃ ទោះ​បី​ជា​គ្មាន​ការ​ព្យាបាទ​ក៏​ដោយ ក៏វាមិនមែនជារឿងត្រូវមកនិយាយដើម្បីសប្បាយដែរ។ ការលេងជាមួយមនុស្សបែបនេះ លុះត្រាតែអ្នកមានស្មារតីរឹងមាំ ឬអាចចេញពីស្ថានការណ៍ដ៏ឆ្គាំឆ្គង។ យកល្អគួរតែគូសបន្ទាត់ជាក់លាក់មួយជាមួយពួកគេ។

៣.ការត្អូញត្អែរ និងការអាក់អន់ចិត្តខ្លួនឯង

មានឃ្លាដ៏ពេញនិយមមួយនៅលើអ៊ីនធឺណិតហៅថា "ចូលចិត្តធ្វើខ្លួនជាជនរងគ្រោះ"។

គំនិតទូទៅគឺថា មានមនុស្សដែលមានផ្នត់គំនិតបែបនេះ តែងតែគិតថាខ្លួនទន់ខ្សោយ បន្ទាប់ពីមានបញ្ហាកើតឡើង ពួកគេមានទម្លាប់បន្ទោសអ្នកដទៃ ឬមជ្ឈដ្ឋានជុំវិញ និងកាលៈទេសៈ។ ពួកគេចាត់ទុកអារម្មណ៍របស់ពួកគេសំខាន់ជាងអ្វីផ្សេងទៀត ការរងទុក្ខតូចតាច នឹងស្វែងរកនរណាម្នាក់មកដាក់បន្ទុកភ្លាមៗ ហើយជូនពរពិភពលោកទាំងមូលនឹងមកលួងលោមពួកគេ។ ជានិច្ចកាល ការបង្ហាញអារម្មណ៍អវិជ្ជមាននៅលើមុខរបស់យើង ការត្អូញត្អែរ និងការមិនសប្បាយចិត្តនៅក្នុងមាត់របស់យើង ការនៅជាមួយមនុស្សបែបនេះរយៈពេលយូរ យើងក៏នឹងឆ្លងមេរោគ និងក្លាយជាមនុស្សអវិជ្ជមានផងដែរ។

យ៉ាងណាមិញ អ្នកណាដែលអ្នកជ្រើសរើសដើម្បីនៅជាមួយ នឹងកំណត់ថា តើជីវិតប្រភេទណាដែលអ្នកមាន។ រៀននៅក្បែរមនុស្សដែលមានថាមពលវិជ្ជមាន ហើយយើងនឹងកាន់តែមានភាពវិជ្ជមាន និងសុទិដ្ឋិនិយម ក្រោមឥទ្ធិពលនៃត្រចៀក និងភ្នែករបស់យើង។ សម្រាប់មនុស្សបែបនេះ យកល្អគួរតែនៅឲ្យឆ្ងាយ ហើយរៀនការពារខ្លួនអ្នក ចេះបញ្ចេញទស្សនៈ បង្ហាញដែនកំណត់របស់អ្នកភ្លាមៗ ចៀសវាងការរងឥទ្ធិពលពីពួកគេ ដាក់ខ្លួនអ្នកនៅក្នុងផ្លូវគ្រោះថ្នាក់។ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា កុំ​និយាយ​ដោយ​ចៃដន្យ កុំ​ឲ្យ​អារម្មណ៍​គ្រប​សង្កត់​អ្នក។ សូម​ឲ្យ​ការ​ជួប​គ្នា​នា​ពេល​អនាគត​ជួប​តែ​សុខ​សប្បាយ មនុស្ស​ដែល​អ្នក​រាប់អាន​ទាំង​អស់ សុទ្ធតែ​ជា​មិត្ត​ល្អ!

ប្រភព៖ kenh14

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T