ពិធីបុណ្យរំលឹកគុណអង្គរ នឹងរៀបចំឡើង​នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ ​

//s9.kh1.co/8b/8b747ea46be2877a69cc850b0255ac96ec5ddd27.jpg
សង្គម

 ២៤-វិច្ឆិកា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

ពិធីបុណ្យរំលឹកគុណអង្គរ នឹងរៀបចំឡើង​នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ ​

សៀមរាប៖​ យោងតាមសេចក្តីជូនដំណឹងលេខ៤៨៦ សជណ.អវ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេល​៣ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២​ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ដើម្បីឱ្យពិធីបុណខាងលើ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ណែឱ្យអាជ្ញាធរជាតិអប្សរា រៀបចំសកម្មភាពលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យនេះ ទីតាំងប្រារព្ធពិធី សមាសភាពចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំ និងលទ្ធភាព ថវិកាជាដើម។ល។

https://s9.kh1.co/__image/w=650,h=433,q=100/64/649d00c24d8961c1377d22f8af5bf6ae37e56748.jpg

ត្រូវរៀបចំសេចក្តីជូនដំណឹង និងការសម្ភាសន៍ឥស្សរជន អ្នកជំនាញការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំពាក់ព័ន្ធ វិស័យឯកជន និងសាធារណជន តាមការចាំបាច់ រំលេចបង្ហាញអំពីសារសំខាន់ ខ្លឹមសារ និងគុណប្រយោជន៍នៃការរៀបចំពិធីបុណ្យ ដើម្បីផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ជូនសាធារណជនជ្រាប ជាពិសេសយុវជនឱ្យកាន់តែមានស្មារតីមុតមាំថែមទៀតក្នុងការចូលរួមថែរក្សា ការពារ លើកតម្លៃបេតិកភណ្ឌជាតិ និងចូលរួមឱ្យបានកុះករ។

https://s9.kh1.co/__image/w=650,h=433,q=100/6e/6e4c729f2f460e377c827f363fc0bc4a955b49f4.jpg

​បន្ថែមពីនេះ ត្រូវរៀបចំដាក់តាំងបង្ហាញនូវសមិទ្ធផលសម្រេចបាននានារបស់ខ្លួន និងជាពិសេសសមិទ្ធផលសម្រេចបានជាមួយដៃគូជាតិ និងអន្តរជាតិ នៅតាមទីតាំងសំខាន់ៗនានា ដើម្បីរំលេចឱ្យឃើញនូវការចូលរួមចំណែកដ៏មានតម្លៃ ក្នុងកិច្ចថែរក្សា ការពារ និងអភិរក្សឱ្យបានគង់វង្សនៃបេតិកភណ្ឌជាតិ។ ទាកទងជាមួយអគ្គនាយកដ្ឋាននានា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង/ស្ថាប័ន អាជ្ញាធរ/អង្គភាពរដ្ឋ និងឯកជនពាក់ព័ន្ធ ស្នើសុំកិច្ចសហការដើម្បីភាពជោគជ័យនៃពិធី ក៏ដូចជាកៀរគរប្រមែប្រមូលនូវធនធានបន្ថែមសម្រាប់ការរៀបចំពិធីឱ្យកាន់តែសំបូរបែប និងអធិកអធម៕

https://s9.kh1.co/__image/w=650,h=920,q=100/c1/c13e6c98997fc7935e0af52dcfc9554c9756ea58.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T