អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Marco Asensio បានសារភាពថា រូបគេរំពឹងថានឹងទទួលបានកុងត្រាថ្មីពី Real Madrid នាពេលឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Asensio បានចូលរួមជាមួយ Real Madrid តាំងពីឆ្នាំ២០១៤ គិតមកទល់ពេលនេះមានរយៈពេល៩ឆ្នាំហើយ ខណៈ កិច្ចសន្យារបស់គេជាមួយក្លិបនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ប៉ុន្តែ សមីខ្លួន និង ក្លិបនៅមិនទាន់ពិភាក្សាគ្នាលើកុងត្រាថ្មីនៅឡើយទេ។
Asensio បាននិយាយថា៖
ខ្ញុំសង្ឃឹមថាកុងត្រាថ្មីនឹងធ្វើឡើង ហើយ ខ្ញុំរីករាយខ្លាំងណាស់ក្នុងការលេងនៅ Real Madrid។ វាមិនមែនអាស្រ័យលើខ្ញុំតែម្នាក់ទេ វាក៏អាស្រ័យលើ Real Madrid ផងដែរ៕

ប្រភព៖ Fabrizio Romano