កប់ស៊េរី សូលីកា និងថេណា នឹងមានវត្តមាន នៅ វគ្គRunway របស់Miss Teen International Cambodia

//s9.kh1.co/46/46d5989d93c5cffc54e7cc33055d4e1825ba92b0.jpeg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

Wowៗ កាន់តែអស្ចារ្យ កម្មវិធីប្រកួត Miss Teen International Cambodia 2023 វគ្គRunway នឹងមានវត្តមាន ពេជ្រ សូលីកា និងថេណា។

ភ្នំពេញ៖ កាលពីថ្ងៃទី ០៤ ខែ វិច្ឆកា ឆ្នាំ ២០២២ ជាថ្ងៃប្រកួតវគ្គ Audition ក្នុងកម្មវិធី Miss Teen International Cambodia 2023។ ពិតណាស់ អំឡុងពេលប្រកួត គេឃើញបេក្ខនារីទាំងអស់ សុទ្ធសឹងមានរូបសម្រស់ស្រស់ស្អាត ហើយមានសមត្ថភាពខ្លាំងដូចៗគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួុយគ្នានេះដែរ វគ្គប្រកួតAuditionបានបញ្ចប់ ហើយបានរកឃើញបេក្ខនារីដែលមានសិទ្ធទៅប្រកួតវគ្គបន្តមានរហូតដល់ទៅ១៤៥រូបឯណោះ។ ហើយបេក្ខនារីជាប់ ក៏កំពុងត្រៀមខ្លួន ដើម្បីបង្ហាញសមត្ថភាពនៅក្នុងបគ្គ Runway។ ហើយប្រិយមិត្តអាចរង់ចាំមើលទាំងអស់គ្នា ថាតើបេក្ខនារីរូបណាមានឱកាសជាប់ទៅវគ្គបន្តទៀត។ 

ជាក់ស្ដែង ខណៈពេលដែលវគ្គប្រកួត Runway ខិតជិតមកដល់ ពីកម្មវិធី Miss Teen International Cambodia បានបង្ហាញដំណឹងដ៏អស្ចារ្យមួយ។ ដោយក្នុងថ្ងៃប្រកួត Runway នឹងមានវត្ថមានតារាចម្រៀងល្បីចំនួន២រូបនដែលមានដូចជា អ្នកនាង ពេជ្រសូលីកា និងលោក ថេណា ច្រៀងក្នុងថ្ងៃនោះផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា សំបុត្រនឹងចាប់ផ្ដើមលក់ នៅថ្ងៃទី ២៥ ខែ វិច្ឆិកាឆ្នាំ ២០២២ខាងមុខនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
ពេជ្រ សូលីកាថេណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T