កំពង់ស្ពឺ៖ ពិតណាស់ នាយក្រូច បានសាងកេរ្ដិ៍ឈ្មោះលើវិស័យសិល្បៈមកច្រើនឆ្នាំ ហើយទទួលបានការងារច្រើនទៀតផង។ ក្រៅពីរវល់នឹងការងារលេងកំប្លែង សម្ដែងភាពយន្ត និងថតស្ពតផ្សេងៗ តារារូបនេះ ក៏មានភាពមាញឹកនឹងច្រៀងកាត់សក់តាមរោងការផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីជោគជ័យលើវិស័យសិល្បៈ គេឃើញថា នាយក្រូច បានផ្លាស់ប្ដូរជីវភាពខ្លួនសឹង១៨០ដឺក្រេ ខណៈមានឡាននិងកំពុងសង់ផ្ទះថ្មីយ៉ាងស្កឹមស្កៃ នៅឯស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ។ ម្យ៉ាងជីវិតរស់នៅបច្ចុប្បន្នរបស់លោក ក៏កាន់តែមានសុភមង្គលពោរពេញ ដោយក្ដីសុខតែម្ដង។
ជាស្ដែង ជារឿយៗមួយរយៈចុងក្រោយនេះ នាយក្រូច តែងតែឧស្សាហ៍បង្ហោះរូបភាពបង្ហាញពីផ្ទះដែលកំពុងសាងសង់ឲ្យហ្វេនបានឃើញជានិច្ច។ ហើយនាព្រឹកនេះ តារាកំប្លែករូបនេះ បានរៀបចំពិធីឡើងគេហដ្ឋានថ្មីយ៉ាងស្កឹមស្កៃ ដែលមានទីធ្លាធំទូលាយតែម្ដង។ ក្រោយហ្វេនបានដឹងដំណឹងមួយនេះ ពួកគេបានចូលទៅ Comment អបអរគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖