អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក David Beckham ត្រូវបានគេរាយការណ៍ថា កំពុងតែស្វែងរកដៃគូសហការចូលហ៊ុនគ្នាដើម្បីទិញយកក្រុមបិសាចក្រហម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាពេលៗថ្មីៗនេះ មានការចុះផ្សាយព្រោងព្រាធថា ម្ចាស់ក្លិប Man UTD ដែលយើងធ្លាប់ស្គាល់ថា ជា ត្រកូល Glazers នោះបានប្រកាសអំពីការចង់លក់ក្លិបបិសាចក្រហមហើយ ក្រោយពួកគេចូលមកកាន់កាប់តាំងពីឆ្នាំ២០០៥ មកទល់ពេលនេះ មានរយៈពេល១៧ឆ្នាំហើយ ខណៈ តម្លៃដែលលោកចង់លក់នោះ គឺ ប្រមាណជា ៧០០០លានផោន។

បើយោងទៅតាមការចុះផ្សាយរបស់កាសែត Financial Times បានលើកឡើងថា លោក Beckham កំពុងតែបើកចំហរចំពោះការពិភាក្សាជាមួយដៃគូសហការដែលមានចំណាប់អារម្មណ៍ចង់ទិញក្លិប Man UTD ហើយ លោកក៏ធ្លាប់ត្រូវបានគេដឹងថាមានបំណងចង់កាន់កាប់ក្លិបតាំងពីត្រកូល Glazers មិនមានបំណងចង់លក់មកម្លេះ៕
ប្រភព៖ metro