អាល្លឺម៉ង់៖ គ្រូបង្គោលក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Hansi Flick បានធ្វើការបន្ទោសចំពោះកីឡាករ Niklas Sule ដែលធ្វើឲ្យក្រុមចាញ់ ក្រុមជម្រើសជាតិជប៉ុន ក្នុងព្រឹត្តិការណ៍ World Cup កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់មិញនេះ ពិភពបាល់ទាត់ពិតជាក្រឡាប់ចាក់មែនទែនកាលពីយប់មិញ បន្ទាប់ពី អាល្លឺម៉ង់ បានរង់បរាជ័យក្នុងការប្រកួតបើកឆាក World Cup ទល់នឹង ជប៉ុន ក្នុងលទ្ធផល ២ទល់នឹង១ ខណៈ Sule បានលេងជាជម្រើសដំបូង និង បង្ហាញខ្លួនបានពេញការប្រកួត។
លោក Flick បាននិយាយថា៖
Sule ត្រូវតែប្រុងប្រយ័ត្នឲ្យបានល្អជាងនេះ។ វាជាកំហុសរបស់បុគ្គលដែលយើងត្រូវតែទទួលខុសត្រូវចំពោះបរាជ័យមួយនេះ៕

ប្រភព៖ Sportskeeda