កាតា៖ អ្នកចាត់ការក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ លោក Hansi Flick បានថ្លែងសរសើរពីគុណភាពរបស់ក្រុមជប៉ុន មិនដាច់ពីមាត់ មុនប៉ះគ្នានៅការប្រកួត World Cup ពូល E យប់នេះ ប៉ុន្តែទោះជាយ៉ាងណា លោកក៏នៅមានទំនុកចិត្តទៅលើការត្រៀមខ្លួនរបស់ក្រុមលោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាល្លឺម៉ង់ធ្លាប់ទឹកភ្នែកដោយសារក្រុមមកពីអាស៊ីម្ដងរួចមកហើយ ដោយកាលពី World Cup ឆ្នាំ២០១៨ ពួកគេបានហាលអាវ ត្រឹមវគ្គជម្រុះក្នុងពូល ក្រោមថ្វីជើងក្រុមកូរ៉េខាងត្បូង ខណៈនេះជាការធ្លាក់ចេញលឿនបំផុតហើយសម្រាប់ពួកគេ ក្នុងរយៈពេល៨០ឆ្នាំកន្លងមក។
ថ្លែងមុនប៉ះគ្នានៅយប់នេះ វេលាម៉ោង៨:០០នាទី លោក Flick បានលើកឡើងថា៖
ខ្ញុំត្រូវដកខ្លួនឯង ពីនាមជាអ្នកគាំទ្របាល់ទាត់ជប៉ុន ចេញបន្តិច។ ពួកយើងបានឃើញហើយ ពីគុណភាព ដែលពួកគេមាន នៅលីគ Bundesliga ដូចជាកីឡាករ Daichi Kamada របស់ Frankfurt គឺរូបគេមានរដូវកាលមួយដ៏អស្ចារ្យ រីឯ Wataru Endo ក៏ជាខ្សែបម្រើឆ្នើមបំផុតម្នាក់នៅ Bundesliga ។ វាជាជំនួបដ៏ធំមួយ ប៉ុន្តែពួកយើងបានត្រៀមរួចរាល់ហើយ នឹងកំពុងទន្ទឹងរង់ចាំជំនួបនេះ។


គួររម្លឹកដែរថា ក្រុមជប៉ុន បានកោះហៅតារាឆ្នើមពីលីគអាល្លឺម៉ង់ ចំនួន ហើយក្នុងនោះមាន៧នាក់ លេងនៅលីគកំពូល Bundesliga ៕
ប្រភព៖ AF