Ronaldo បានផ្ញើសារលាក្លិប Man UTD យ៉ាងរំជួលចិត្តបែបនេះ ក្រោយសម្រេចចិត្តចែកផ្លូវគ្នា

//s9.kh1.co/08/08941f1daf348fc0a3ad1a7d61017032ae32a0fa.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

Ronaldo បានផ្ញើសារលាក្លិប Man UTD យ៉ាងរំជួលចិត្តបែបនេះ ក្រោយសម្រេចចិត្តចែកផ្លូវគ្នា

បរទេស៖ ជាការពិតណាស់ ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការកាលពីយប់មិញថា ក្លិបបានចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ។ ដោយនេះជាការព្រមព្រៀងរបស់ភាគីទាំងសងខាងដូចអ្វីដែលក្លិបបានពន្យល់ បន្ទាប់ពីម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះបានផ្ដល់កិច្ចសម្ភាសន៍ជាមួយលោក Piers Morgan ដោយក្នុងនោះ រូបគេបានរិះគន់ ក្លិប Manchester United និងនិយាយថាក្លិបបានក្បត់គេ ហើយថែមទាំងបានទម្លាយថាគេគ្មានការគោរពចំពោះលោក Erik Ten Hag ដែលជាគ្រូបង្វឹកនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/ff/fff3ab97a39fb0fbad14181f09d6e5bb9e2498ad.jpg

យ៉ាងណាមិញ ក្រោយចែកផ្លូវគ្នា ម្ចាស់អាវលេខ៧ បានធ្វើការផ្ញើសារលាក្លិប អមជាមួយអត្ថន័យយ៉ាងរំជួលចិត្ត ដោយបង្ហាញថា រូបគេនៅតែគោរពស្រលាញ់ក្លិប Man UTD រួមនិងអ្នកគាំទ្រ។

Ronaldo បានសរសេរយ៉ាងដូច្នេះថា៖

ខ្ញុំស្រលាញ់ Manchester Utd ហើយក៏ស្រលាញ់អ្នកគាំទ្រ។ ដោយការស្រលាញ់នេះ នឹងគ្មានថ្ងៃប្រែប្រួលឡើយ។ មានអារម្មណ៍ថា វាដូចជាដល់ពេលស័ក្ដសមមួយដែលត្រូវស្វែងរកការប្រកួតប្រជែងថ្មី។ ខ្ញុំជូន Manchester United ឲ្យល្អបំផុត។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
https://s9.kh1.co/__image/w=650,h=434,q=100/85/85ea934b05083dd2618047bca19bdcfcabf82e84.jpg
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T